ស្រលាញ់​បាល់​ទាត់​ខ្មែរ សូម​ទៅ​មើល! ក្រុម ឪម៉ាល់ ត្រៀម​ទិច កំចាយ​មារ លើក​ពាន​ហ៊្វូតសាល​ជាតិ ក្លៀរ

  • 2017-10-12 04:50:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​មិន​ដែល​ចាញ់ កំចាយមារ នឹង​ត្រូវ​ប្រយុទ្ធ​ស្លាប់​រស់​ជាមួយ​ក្រុម​សម្បូរ​ទ្រនិច ឪម៉ាល់ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ក្នុង​សាល​ជាតិ ក្លៀរ CLEAR National Futsal Cup 2017 នៅ​ថ្ងៃ​សៅរ៍ ទី​១៤ តុលា​នេះ​ហើយ ​នៅ​ទីលាន Clear Arena The Blue Sports Center បន្ទាប់​ពី​ប្រកួត​ជម្រុះ​អស់​ជិត ៣ ខែ​មក។

អ្នក​​ស្រលាញ់​បាល់​ទាត់​ខ្មែរ និង​អ្នក​គាំទ្រ​ទាំង​អស់ អាច​មក​ចូល​រួម​ទស្សនា​ហ៊ោកញ្ជ្រៀវ​ដោយ​សេរី និង​ឥត​គិត​ថ្លៃ នៅ​ទីលាន​ម្ដុំ​ទួលគោក​មួយ​នេះ។

ការ​ពិត​ទៅ ក្រុម ឪម៉ាល់ ធ្លាប់​ចាញ់​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ទ័ព​មក​ពី​ព្រៃវែង កំចាយមារ ម្ដង​រួច​មក​ហើយ កាល​ពី​វគ្គ​ប្រកួត ១០ក្រុម​ចុង​ក្រោយ ដោយ​លទ្ធផល ៤-១។ ឯ​ក្រុម​ពូកែ​កម្ទេច​សត្រូវ កំចាយមារ គឺ​ជា​ក្រុម​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ ឬ​ស្មើ​នៅ​ឡើយ ដោយ​មាន​ប្រកួត​ខ្លះ​លត់​ដៃគូ​ដល់​ទៅ ២០-៣០ គ្រាប់​ឯ​ណោះ។ ចាំ​មើល​មើល៍ ថា​តើ ឪម៉ាល់ អាច​ទិច​សង​សឹក​គូ​សត្រូវ​ឲ្យ​សុស​សាច់​បាន​ដែរ​អត់?

Ov Mal FC

មិន​ត្រឹម​តែ​បាន​ទស្សនា​សង្គ្រាម​ហ៊្វូតសាល​វគ្គ​ផ្ដាច់​ព្រ័ត្រ​ផ្ទាល់​ប៉ុណ្ណោះ​ទេ អ្នក​ចូល​រួម​នឹង​បាន​ឃើញ​ការ​សម្ដែង​ពិសេសៗ​ជា​ច្រើន ដូចជា ការ​សម្ដែង​ក្បាច់​ត្រិះ​ញាក់​បាល់ (Freestyle Futsal) ការ​សម្ដែង​ក្បាច់​រាំ Break Dance, DJ Rose, ការ​ចាប់​ឆ្នោត​យក​រង្វាន់​ពី​សាប៊ូ​កក់​សក់ CLEAR Men និង​ការ​ចូល​រួម​លេង​ហ្គេម​កម្សាន្ត​ផ្សេងៗ។

ពាន​រង្វាន់​ក្នុង​សាល​ជាតិ មាន ២០ ក្រុម ដោយ​ប្រកួត​បែង​ចែក ២ដំណាក់​កាល ចាប់​ពី​ថ្ងៃ​ទី​២៩ កក្កដា ដល់ ១៤ តុលា ២០១៧។ អ្នក​ឈ្នះ​នឹង​ទទួល​បាន​ពាន​រង្វាន់ មេដាយ​មាស រួម​ជាមួយ​ប្រាក់ ៥០០០ ដុល្លារ។

ចង់​ដឹង​ក្រុម ឪម៉ាល់ អាច​ទិច​បំបាក់​ក្រុម​មិន​ដែល​ចាញ់ កំចាយមារ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​បាន​អត់ កុំ​ភ្លេច​ទៅ​មើល​នៅ​ទីលាន Clear Arena The Blue Sports Center៕

កំចាយមារ

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម