Suárez ថា​ World Cup ត្រូវ​ការ​ Messi

  • 2017-10-12 06:38:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Suárez បាន​បង្ហាញ​អារម្មណ៍​រីករាយ​សម្រាប់​មិត្ត​រួម​ក្រុម​ Leo Messi ក្រោយ​អាហ្សង់ទីន​មាន​កៅអី​ទៅ​ World Cup ឆ្នាំ​ក្រោយ​នៅ​រុស្ស៊ី។

Messi

ការ​ប្រកួត​កាល​ពី​ម្សិល​មិញ​ខ្សែ​ប្រយុទ្ធ​កំពូល​មក​ពី​ Barcelona បាន​ស៊ុត​៣​គ្រាប់​ម្នាក់​ឯង​ជួយ​អាហ្សង់ទីន​វាយ​បក​យក​ឈ្នះ​អេក្វាឌ័រ​ ៣-១​ យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup បញ្ចប់នៅចំណាត់ថ្នាក់​​លេខ​៣​ក្នុង​តារាង​នៅ​​ទ្វីប​អាមេរិក​ខាង​ត្បូង។

Suarez វ័យ​៣១​ឆ្នាំ​​និយាយ​ថា៖ "ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ Messi ហើយ​វា​ពិត​ជា​រឿង​សោកស្ដាយ​បើ​សិន​កីឡាករ​ដូចជា​គេ​មិន​បាន​លេង​ World Cup។ ការ​ប្រកួត​នៅ​អាមេរិក​ខាង​ត្បូង​ពិត​ជា​តានតឹង​ដូច​ឃើញ​ស្រាប់​​ប្រទេស​អាហ្សង់ទីន​សឹង​តែ​គ្មាន​កៅអី ប៉ុន្តែ​សម្រាប់​អ៊ុយរុយហ្គាយ​ គឺ​ពួក​យើង​ពិត​ជា​រីករាយ​សម្រាប់​វគ្គ​ជម្រុះ​លើក​នេះ"៕

Messi និង​ Suarez

ប្រភព៖ Tribalfootball   ប្រែសម្រួល៖ វីរ៉ុត