មក​ដឹង​ពី​គំនិត​ក្រុមហ៊ុន​បារាំង​ប្លែក​ពី​គេ​មួយ មាន Resort រហូតដល់ ៧៥​ទូទាំង​ពិភព​លោក​

  • 2017-10-12 07:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Club Med ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​ដ៏​ធំ​មួយ​របស់​បារាំង​បាន​រៀបចំ​សិក្ខាសាលា​នៅ​សណ្ឋាគារ Sunway កាលពី​ថ្ងៃ​ទី​៤ តុលា ២០១៧ ដោយ​អញ្ជើញ​ក្រុមហ៊ុន​ទេសចរណ៍​ទាំងអស់​នៅ​កម្ពុជា ដើម្បី​ចែក​រំលែក​ក៏ដូចជា​ឲ្យ​យល់​ច្បាស់​ពី​គំនិត​ដែល​ធ្វើ​ឲ្យ Club Med ជោគ​ជ័យ​ក្នុង​វិស័យ​នេះ។

លោក Khun Ronnaphop NOPSUWAN ប្រធាន​ផ្នែក​លក់ Club Med បាន​និយាយ​ថា​៖ "គំនិត Resort របស់ Club Med ខុស​ពី​កន្លែង​ផ្សេងៗ​នៅ​ក្នុង​ពិភព​លោក​ត្រង់​អ្នក​មក​ស្នាក់នៅ គាត់​នឹង​ទទួល​បាន​សេវាកម្ម​គ្រប់​យ៉ាង​ដូចជា​អាហារ ភេសជ្ជៈ​គ្រប់​ប្រភេទ​តាំង​ពី​ព្រឹក​ដល់​យប់​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ដូចជា​ការសម្ដែង កីឡា រាំរែក ព្រម​ទាំង​កម្មវិធី​ជាច្រើន​ទៀត"។​

លោក Khun Ronnaphop NOPSUWAN

លោក NOPSUWAN បាន​បន្ត​ថា៖ "​ស្នាក់នៅ​កន្លែង​ផ្សេងៗ​អ្នក​ទទួល​បាន​តែ​បន្ទប់ និង​អាហារ​ពេលព្រឹក​តែ​ប៉ុណ្ណោះ ដែល​វា​ខុស​ពី​យើង​មាន​អ្វីៗ​គ្រប់​យ៉ាង​តែម្ដង ហើយ​អ្នក​មក​ស្នាក់នៅ ទោះ​មិន​ចេញទៅ​ដើរ​ខាងក្រៅ​ក៏​យើង​ធានា​ថា​មិន​ធុញ​ដែរ ព្រោះតែ​កម្មវិធី​ជាច្រើន​របស់​យើង"។

មកទល់​ពេល​នេះ Club Med មាន Resort ៧៥​ទូទាំង​ពិភព​លោក ដោយ​ប្រកាន់​ខ្ជាប់​នៅ​គោល​គំនិត​តែមួយ បើ​ទោះជា​ការ​រចនា​ផ្លាស់ប្ដូរ​ទៅតាម​តំបន់​ក៏ដោយ។

លោក Kelvin Teo អ្នក​គ្រប់​គ្រង​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន​អាកាសចរណ៍ SilkAir និង​អ្នកស្រី ឡេង ផល្លី តំណាង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways ក៏​បាន​ចូលរួម​ជា​ភ្ញៀវ​កិត្តិ​យស ព្រម​ទាំង​ចែក​រំលែក​ព័ត៌មាន​ពី​ជើង​ហោះ​ហើរ​យន្តហោះ​របស់​ខ្លួន​ទៅកាន់ កោះ​ម៉ាល់ឌីវ កោះ​បាលី និង​កោះ​ភូកេត ហើយ​តំបន់​ទេសចរណ៍​ល្បី​ឈ្មោះ​លើ​ពិភព​លោក​ទាំង​នេះ សុទ្ធតែ​មាន​រមណីយដ្ឋាន​លំហែ​កាយ Club Med។

លោក គង់ ហ៊ឹ​ង នាយក​គ្រប់​គ្រង​ផ្នែក​ដំណើរ​កម្សាន្ត និង​ទីផ្សារ WORLD POP ដែល​ជា​ក្រុមហ៊ុន​ទេសចរណ៍​បាន​សិទ្ធ​ពី Club Med នៅ​កម្ពុជា បាន​លើក​ឡើង​ថា​៖ “Club Med ផ្ដល់​ជូន​បទពិសោធន៍​ស្នាក់នៅ​បែប​លំហែ​កាយ និង​សកម្មភាព​កម្សាន្ត​ជាច្រើន ដោយ​មិន​ចាំបាច់​បារម្ភ​ពី​ការ​ចំណាយ​បន្ថែម (អាហារ​មួយថ្ងៃ ៣​ពេល ព្រម​ទាំង​អាហារ​សម្រន់ និង​ភេសជ្ជៈ​ចម្រុះ​ដូចជា ស្រា​ក្រឡុក ទឹក​ផ្លែឈើ ស្រាបៀ និង​ស្រា អម​ជាមួយ​ការ​សំដែង​សម្បូរ​បែប និង​ពិធី​ជប់​លៀង​នា​ពេល​រាត្រី​ផង​ដែរ)"៕

លោក គង់ ហ៊ឹ​ង
លោក Kelvin Teo

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម