នាយក​ផ្នែក​ព័ត៌មានវិទ្យា​របស់ Cellcard ទើប​ទទួល​បាន​ពាន​អ្នក​ដឹកនាំ​ឆ្នើម

  • 2017-10-12 08:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក លឹម សុខសុផៃ នាយក​ផ្នែក​ព័ត៌មានវិទ្យា​របស់ Cellcard បាន​ទទួល​ពាន​រង្វាន់​ជា​អ្នក​ដឹកនាំ​ឆ្នើម​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​សន្តិសុខ​ព័ត៌មាន នៅ​ក្នុង​កម្មវិធី​អាស៊ាន CIO Awards (Chief Information Officers) ២០១៧ កាល​ពី​ថ្ងៃ​ទី៦ តុលា នៅ​វៀតណាម។

ការ​វាយ​តម្លៃ​របស់​បេក្ខជន ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ ៣កម្រិត ល្អ​ណាស់ ៣ពិន្ទុ ល្អ ២ពិន្ទុ និងមធ្យម ១ពិន្ទុ ហើយ​លក្ខខណ្ឌ​ក្នុង​ការ​វាយតម្លៃ​មាន​ចំណុច​សំខាន់ៗ​ដូចជា មាត្រដ្ឋាន​នៃ​អង្គភាព សមត្ថភាព និង​បទពិសោធន៍​របស់​បេក្ខជន បទ​បង្ហាញ​ពី​គម្រោង និង​ផលវិបាក រួម​ជាមួយ​ទំនួល​ខុស​ត្រូវ​សង្គម ដោយ​មាន​ក្រុម​គណៈកម្មការ​ធ្វើ​ការ​កាត់​សេចក្ដី​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។

លោក លឹម សុខសុផៃ នាយក​ផ្នែក​ព័ត៌មានវិទ្យា Cellcard បាន​និយាយ​ថា៖ "ពាន​រង្វាន់​នេះ ជា​ភស្តុតាង​នៃ​សមិទ្ធផល​ការងារ​ដ៏​អស្ចារ្យ និង​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​នៃ​ក្រុម​ព័ត៌មានវិទ្យា​ទាំងមូល​ដោយ​មាន​ការ​ជ្រោមជ្រែង និង​លើក​ទឹកចិត្ត​ពី​ថ្នាក់​ដឹកនាំ​ខាងលើ​របស់​ក្រុមហ៊ុន"។

ក្រៅពី​ពាន​រង្វាន់​នេះ Cellcard ក៏​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ ៦ឆ្នាំ​ជាប់​គ្នា​រួច​មក​ហើយ ជា​ពាន​រង្វាន់​ក្រុមហ៊ុន​ឆ្នើម​បំផុត​នៅ​អាស៊ី​តាំង​ពី ២០១២ ដល់ ២០១៧ ហើយ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ក្រុមហ៊ុន​ផ្ដោត​សំខាន់​លើ​ការ​វិវឌ្ឍ​របស់​បុគ្គលិក ព្រម​ទាំង​លើក​កម្ពស់​ឲ្យ​មាន​តុល្យភាព​ការងារ និង​ជីវិត​ផ្ទាល់ខ្លួន។ ​

ពាន​រង្វាន់​អាស៊ាន CIO ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​មួយ​ដែល​រៀបចំ​ដោយ IDG (The International Data Group) អាស៊ាន ដែល​ប្រមូល​ផ្តុំ​មេដឹកនាំ​លើ​វិស័យ​ព័ត៌មានវិទ្យា និង​សន្តិសុខ​ព័ត៌មាន ដែល​កំពុង​មាន​ឥទ្ធិពល​នៅ​ក្នុង​អង្គភាព និង​សហគមន៍​របស់​ខ្លួន៕

ដោយ៖ វិទូ