ដើម្បី​រឿង​ថ្មី D.O សមាជិកក្រុម EXO សុខ​​ចិត្ត​​កោរ​សក់​​ខ្ទេច​​គ្មាន​​ស្ដាយ!

  • 2017-10-12 08:17:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

D.O សមាជិក​ក្រុម​ចម្រៀង​ EXO បាន​សម្រេច​កោរ​សក់​ មិន​ខ្ចី​ស្ដាយ​ ដើម្បី​ត្រៀម​រឿង​ថ្មី​មួយ​នា​ពេល​ខាង​មុខ។

តារា​ចម្រៀង​សមាជិក​ក្រុម​ចម្រៀង​បុរស​ដ៏​មាន​ប្រជាប្រិយ​ EXO គឺ​ D.O ត្រូវ​ដើរ​តួ​ជា​ទាហាន កូរ៉េខាងជើង​ ក្នុង​រឿង​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​ “Swing Kids” ហើយ​ក៏​ជា​អ្នក​ទោស​ម្នាក់​ដែល​ចូលចិត្ត​រាំ​ផង​ដែរ។

រឿង​នេះ​ចង់​បង្ហាញ​ពី​ពេល​ដែល​សង្គ្រាម​ឧបទ្វីប​កូរ៉េ​បាន​ចាប់​ផ្ដើម​ នៅ​ក្នុង​គុក​ Geoje ដែល​ជា​កន្លែង​ដាក់​អ្នក​ទោស​កូរ៉េខាងជើង​នៅ។

ដោយឡែក​ សម្រាប់​ D.O មាន​អ្នក​គាំទ្រ​ជា​ច្រើន​ភ្ញាក់ផ្អើល​ចំពោះ​ស្ទីល​សក់​ថ្មី​របស់​លោក។ ម្យ៉ាង​ទោះបី​ជា​សក់​ខ្លី​ក៏​ពិត​មែន ប៉ុន្តែ​ D.O​ នៅ​តែ​ស្រស់​សង្ហា​ដដែល ហើយ​កាន់​តែ​ប្លែក​មួយ​កម្រិត។

យើង​ដឹង​ហើយ​ថា លោក​ធ្លាប់​តែ​បង្ហាញ​សមត្ថភាព​ខាង​ច្រៀង​​រាំ​ នៅ​លើ​ឆាក​តន្រ្តី ​និង​ MV ប៉ុន្តែ​ក៏​មាន​អ្នក​គាំទ្រ​មិន​តិច​ដែរ​ ស្ញប់ស្ញែង​សមត្ថភាព​សម្ដែង​របស់​ប្រុស​សង្ហា​រូប​នេះ៕

ចុចអាន៖

ប្រភព៖ Allkpop   ប្រែសម្រួល៖ ញ៉េប លាងហេង

អត្ថបទពេញនិយម