ចែវទូកលេង ស្រាប់តែប្រទះឃើញ ខ្មោចកប៉ាល់យក្ស ចូលទៅមើល ឃើញទិដ្ឋភាពគួរឲ្យភ្ញាក់ផ្អើល

  • 2017-10-13 00:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​ចែវ​ទូក​លេង​កម្សាន្ត​ម្នាក់ បាន​ប្រទះ​ឃើញ​សាកសព​កប៉ាល់​ដ៏​ធំ​មួយ​គ្រឿង ដែល​ត្រូវ​គេ​បោះ​បង់​ចោល នៅ​លើ​ឆ្នេរ​សមុទ្រ នៃ​ប្រទេស​រ៉ូម៉ានី ហើយ​ក៏​សម្រេច​ចិត្ត​ចូល​ទៅ​មើល ផ្នែក​ខាង​ក្នុង​របស់​វា ដែល​មាន​ទិដ្ឋភាព​គួរ​ឲ្យ​ភ្ញាក់ផ្អើល។

កប៉ាល់ MV E Evangelia

កប៉ាល់​យក្ស​នោះ គឺ​ជា​កប៉ាល់​ដឹក​ទំនិញ មាន​ឈ្មោះ​ថា MV E Evangelia ដែល​មាន​ប្រវែង ៤៣១ម៉ែត្រ ហើយ​ត្រូវ​បាន​គេ​បោះបង់​ចោល នៅ​លើ​ឆ្នេរ​សមុទ្រ​ខ្មៅ Black Sea បន្ទាប់​ពី​បាន​បុក​ទង្គិច នៅ​ក្នុង​ឆ្នាំ​១៩៦៨។

ក្រៅ​ពី​ឈ្មោះ MV E Evangelia (ឆ្នាំ១៩៦៥) វា​មាន​ឈ្មោះ​ចំនួន ៣ ផ្សេង​ទៀត គឺ Empire Strength (ឆ្នាំ១៩៤២) , Saxon Star (ឆ្នាំ១៩៤៦) និង Redbrook (ឆ្នាំ១៩៦១)។

ចង់​ដឹង​ថា ទិដ្ឋភាព​នៅ​ខាង​ក្នុង​កប៉ាល់​យក្ស​នោះ​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​ទាំង​អស់​គ្នា៖

ចុច​អាន៖


ប្រភព៖ blazepress ប្រែ​សម្រួល៖ សេង ឡុង