បច្ចេកទេស​ថត​រូប​ពេល​យប់​បាន​កាន់​តែ​ស្អាត​ ​ជា​មួយ​ ​Bulb mode

  • 2017-10-12 08:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា​ ​DSLR​ ​និង​ ​Mirrorless​ ​ភាគច្រើន​មាន​នូវ​មុខងារ​ ​Bulb Mode​ ​ដែល​ក្នុង​ ​Menus​ ​ឬ​ប៊ូតុង​លើ​កាមេរ៉ា។ អ្នក​អាច​គិត​ថា​ ​Bulb Mode​ ​ជា​ ​Time Travel Mode​ ដែល​ធ្វើ​ឲ្យ​មុខងារ​កាមេរ៉ា​អ្នក​ដូច​ទៅ​នឹង​កាមេរ៉ា​ពី​ ​១០០​ ​ឆ្នាំ​មុន​ដែល​ពេល​អ្នក​ច្របាច់​នូវ​ ​Bulb​ ​(ដុំ​ទន់​ៗ​ ​ឬ​អំពូល)​ ​ដើម្បី​បើក​ ​Shutter បន្ទាប់​មក​ប្រលែង​ដៃ​លើ​ ​Bulb​ ​ដើម្បី​បិទ។

កាមេរ៉ា​ទំនើប​ភាគច្រើន​អាច​ឲ្យ​អ្នក​កំណត់​នូវ​ ​Shutter speed​ ​ពី​ ​1/4000th​ ​នៃ​ ​១​ ​វិនាទី​ ​និង​ ​៣០​ ​វិនាទី​ដែល​ផ្ដល់​នូវ​ ​Range​ ​ដ៏​ល្អ​ក្នុង​ការ​បង្កើត​នូវ​រូបភាព​បែប​ច្នៃប្រឌិត​។​ ​Shutter speed​ ​ទាំង​នេះ​ដំណើរការ​រួមគ្នា​ជាមួយ​នឹង​ ​Light meter​ ​របស់​កាមេរ៉ា​ក៏​ដូចជា​ ​ISO​ ​និង​ ​Lens aperture​ ​ដើម្បី​ជួយ​ដល់​ការ​កំណត់​កម្រិត​ពន្លឺ​លើ​រូបភាព​បាន​កាន់​តែ​ល្អ​។ អត្ថប្រយោជន៍​នៃ​ ​Bulb Mode​ ​អាច​ឲ្យ​អ្នក​រក្សា​នូវ​ ​Shutter​ ​បើក​បាន​យូរ​តាម​តែ​អ្នក​ចង់​បាន​សម្រាប់​ ​១​ ​នាទី, ៥​ ​នាទី, ១០ នាទី​ ​ឬ​យូរ​ជាង​នេះ​ ​ហើយ​អ្វី​ដែល​មាន​ព្រំដែន​គឺ​ថ្ម​កាមេរ៉ា​ដែល​បើក​ទ្វារ​ជំហរ​ចោល​។

ស្វែងរក​ ​Bulb Mode

Bulb Mode​ ​ទាក់ទង​នឹង​ការ​ ​Control​ ​លើ​ ​Shutter​ ​ដូច្នេះ​ដំបូង​អ្នក​គួរ​ប្រើប្រាស់​ ​Shutter Priority mode​ ​ប៉ុន្តែ​មិន​ទាំងអស់​នោះ​ទេ​។ កាមេរ៉ា​ភាគច្រើន អ្នក​ត្រូវការ​ប្រើប្រាស់​ ​Manual Mode​ ​បន្ទាប់​មក​កំណត់​នូវ​ ​Shutter speed​ ​ឲ្យ​ទាប​បំផុត​តាម​ដែល​អាច​ទៅ​រួច​។ អ្នក​អាច​បន្ថយ​នូវ​ល្បឿន​ចំនួន​ ​៥​ ​វិនាទី, ១០​ ​វិនាទី​ដែល​ចំណុច​ណា​មួយ​អ្នក​បង្វិល​លើ​ប៊ូតុង​ ​Dial​ ​មួយ​ទៀត​នឹង​អាច​ឲ្យ​កាមេរ៉ា​ប្រើប្រាស់​នូវ​ ​Bulb Mode។​ ​ប្រសិនបើ​វា​មិន​ដំណើរការ​នោះ​ទេ ប្រហែល​ជា​កាមេរ៉ា​អ្នក​គ្មាន​នូវ Bulb Mode នោះ​ទេ ដូច្នេះ​អ្នក​អាច​ស្រាវជ្រាវ​ពី​ម៉ូដែល​កាមេរ៉ា ដែល​អាច​គាំទ្រ​ដល់​ ​Bulb Mode​ ​ឬ​អត់​តាម​ ​Google​ ​ឬ​សួរ​អ្នក​លក់​។

ស្វែងយល់​ពី​ ​Bulb Mode

ការ​ថតរូប​ក្នុង​ ​Bulb Mode​ ​ពេល​ខ្លះ​អ្នក​ប្រហែល​ជា​គិត​ថា​កាមេរ៉ា​ខូច​ ​ដែល​ ​Light meter​ មិន​ដំណើរការ​ ​ហើយ​មិន​បង្ហាញ​នូវ​ ​Exposure settings​ ដែល​គួរ​តែ​ប្រើប្រាស់​ក្នុង​ការ​ទទួល​បាន​នូវ​រូបភាព​មាន​ពន្លឺ​គ្រប់គ្រង​ តែ​វា​មិនមែន​ជា​បញ្ហា​។​ ​ស្ថានភាព​នេះ​កើតឡើង​ដោយសារ​កាមេរ៉ា​អ្នក​មិន​ដឹង​នូវ​រយៈពេល​ដែល​ ​Shutter​ បើក ហើយ​ដោយ​គ្មាន​ព័ត៌មាន​នោះ​ ​វា​មិន​អាច​បង្ហាញ​ប្រសិនបើ​រូបភាព​ដែល​នឹង​ថត​នោះ ភ្លឺ, ងងឹត​ ​ឬ​មាន​ពន្លឺ​គ្រប់គ្រាន់​។ វិធី​ល្អ​បំផុត​ក្នុង​ការ​ស្វែងយល់​នូវ​ ​Settings ណា​មួយ​ក្នុង​ការ​ប្រើប្រាស់ គឺ​ការ​សាកល្បង​ជា​បន្ត​បន្ទាប់​។ ពេល​អ្នក​ប្រើប្រាស់​ ​Bulb Mode​ ​កាន់​តែ​ច្រើន​ដង​ ​អ្នក​នឹង​អាច​ស្វែងយល់​នូវ​តម្លៃ​នៃ​ ​Settings​ ​ដូចជា​ ​Aperture​ ​និង​ ​ISO។

ការ​ប្រើប្រាស់​ប៊ូតុង

លក្ខណៈ​នៃ​ការ​គ្រប់គ្រង​ ​Shutter​ ​ក៏​មាន​សារៈសំខាន់​ផង​ដែរ​។​ ​ដើម្បី​បើក​ ​Shutter​ ​អ្នក​អាច​ចុច​ប៊ូតុង​ ​Shutter​ ហើយ​បើ​ចង់​បិទ​ ​Shutter​ ​អ្នក​អាច​ដក​ម្រាមដៃ​សង្កត់​នោះ​ចេញ​។ Shutter​ ​នៅ​តែ​បើក​ដរាប​ណា ម្រាមដៃ​អ្នក​នៅ​សង្កត់​លើ​ប៊ូតុង​។ ប្រសិនបើ​អ្នក​មាន​កាមេរ៉ា DSLR អ្នក​យក​មក រួច​កំណត់ Setting ជា Manual ហើយ​បង្វិល​នូវ​ប៊ូតុង Dial រហូត​ដល់ Bulb Mode បន្ទាប់​មក​ចុច​ថត​។

ក្រោម​ពន្លឺ​ទាប

Bulb Mode ភាគច្រើន​ល្អ ពេល​ថត​នៅ​កន្លែង​មាន​ពន្លឺ​ទាប ជា​ពិសេស​ពេល​យប់ ដែល​គ្រប់​យ៉ាង​ងងឹត លើកលែង​តែ អ្វី​មួយ​មាន​ពន្លឺ ដែល​អ្នក​ចង់​ថត​។

ដំណើរការ​ដំឡើង​ក្នុង​ការ​ប្រើប្រាស់ Bulb Mode

អ្នក​គួរ​រក្សា​ឲ្យ​កាមេរ៉ា​នៅ​នឹង​ល្អ ជាមួយ​នឹង Tripod ល្អ​មួយ ព្រោះ​ពេល​អ្នក​ធ្វើការ​ជាមួយ Long exposure សូម្បី​តែ​រង្គើ​បន្តិច​ពី​ការ​ចុច​ប៊ូតុង Shutter ក៏​អាច​ប៉ះពាល់​ដល់​គុណភាព​រូបភាព​ផង​ដែរ​។ ម្យ៉ាងទៀត ប្រសិនបើ​អ្នក​មាន Remote shutter trigger សម្រាប់​កាមេរ៉ា ដូចជា កាស​ជា​ដើម​កាន់​តែ​ល្អ​។ លើស​ពី​នេះ ​អ្នក​គួរ​ប្រាកដ​ថា អ្នក​បាន Locks នូវ Exposure។ 

ចំណាំ៖ អ្នក​មិន​អាច​ប្រើប្រាស់ Self-timer ចំនួន ២ វិនាទី​ជាមួយ​នឹង Bulb Mode នោះ​ទេ ព្រោះ​វា​នឹង​មិន​ដំណើរការ​។

ចុងក្រោយ អ្នក​អាច​ព្យាយាម​ប្រើប្រាស់ Aperture តូច​ចំនួន f/8 ឬ f/11 និង ISO setting ទាប​ដូចជា ១០០ ឬ ២០០។ ទាំងនេះ​មិនមែន​ជា​តម្រូវការ​នោះ​ទេ ដោយ​អាស្រ័យ​លើ Subject ដែល​អ្នក​ប្រហែល​ជា​ត្រូវការ Aperture ធំ​ទូលាយ ឬ ISO ខ្ពស់ ប្រសិនបើ​អ្នក​ចង់​ថតរូប​ផ្កាយ​។

ពេល​ណា​ប្រើប្រាស់ Bulb Mode

ឥលូវ​ដល់​ដំណាក់​កាល​សាកល្បង​ប្រើប្រាស់​ជាមួយ​នឹង Bulb Mode។ អ្នក​អាច​ពិនិត្យ​មើល​យោបល់​មួយ​ចំនួន​ខាងក្រោម​ដើម្បី​ចាប់​ផ្តើម​៖

  • ពេល​ក្រោយ​មាន​ផ្គរ​រន្ទះ អ្នក​អាច​ប្រើប្រាស់ Bulb Mode ដើម្បី​ចាប់​យក​បន្ទាត់​ពន្លឺ​ផ្លេក​បន្ទោរ​។ អ្នក​អនុញ្ញាត​ឲ្យ Shutter បើក​កាន់​តែ​យូរ បន្ទាត់​ពន្លឺ​កាន់​តែ​ក្រាស់ ដែល​អ្នក​ថត​ជាប់​។
  • អ្នក​អាច​សាកល្បង​ជាមួយ​នឹង​ប្រភេទ​ពន្លឺ​ខុស​គ្នា​លើ Subjects ដែល​អ្នក​មាន ដូចជា Light painting (រូបភាព​មាន​ពន្លឺ​)។ 
  • អ្នក​អាច​ដំឡើង​នូវ Tripod នៅ​ក្បែរ​នឹង​ដង​ផ្លូវ ដើម្បី​ថត​នូវ​ពន្លឺ​នៃ​យានយន្ត​ដែល​ឆ្លងកាត់ ឬ​ពន្លឺ​អំពូល ពេល​យប់​។
  • អ្នក​អាច​សាកល្បង​ឲ្យ​មិត្តភ័ក្ដិ កាន់​កាំជ្រួច ឬ​ពន្លឺ​ភ្លើង​អ្វី​មួយ បង្វិល រួច​ធ្វើការ​ថត ប៉ុន្តែ​គួរ​ជ្រើសរើស​កន្លែង​ស្ងាត់ ឬ​ឆ្នេរសមុទ្រ​។
  • អ្នក​អាច​ប្រើប្រាស់​នូវ​ប្រភព​ពន្លឺ​ផ្សេងៗ ដូចជា​ពន្លឺ​ពិល កាំជ្រួច​ខួបកំណើត និង​ពន្លឺ​ផ្សេង​ទៀត​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Digital Photography School   ប្រែសម្រួល៖ ប៊ុន ធឿន

អត្ថបទពេញនិយម