ទស្សនាទិដ្ឋភាពតារា​ល្បីៗប្រចាំ​ប្រទេស​ទៅ​​គោរព​​វិញ្ញាណក្ខន្ធ​​​អតីត​​ស្ដេច​ថៃ​ព្រឹកមិញ!

  • 2017-10-12 10:16:27
  • ចំនួនមតិ

ចន្លោះមិនឃើញ

នៅ​សល់​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​ ព្រះ​សព​អតីត​ព្រះមហាក្សត្រ​ថៃ​ ភូមិបុល អាឌុលយ៉ាដេត​ នឹង​ត្រូវ​រៀប​ចំ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ ហើយ​ថ្ងៃ​នេះ​ ក្រុម​តារា​ល្បីៗ​ជា​ច្រើន​ក៏​បាន​នាំ​គ្នា​ទៅ​គោរព​ជា​លើក​ចុងក្រោយ​ដែរ។

ស្ថិត​ក្នុង​បរិយាកាស​ដ៏​សែន​ក្រៀមក្រំ​នោះ​ មាន​តារា​ប្រុស​ស្រី​ជា​ច្រើន​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១២ ខែ​តុលា​នេះ។ សិល្បករ-សិល្បការិនី​ទាំង​នោះ​ សុទ្ធ​តែ​ជា​ តារា​ល្បីៗ​ប្រចាំ​ប៉ុស្តិ៍​លេខ​ ៣ រួម​មាន​ តារា​សម្ដែង​ Nadech, James Ma, Yaya, Taew, Ann Thongprasom, James Jirayu, Toey Jarinporn, Boy Pakorn, Alek Teeradetch និង​តារា​ចាស់​ក្មេង​ជា​ច្រើន​រូប​ទៀត។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលបរិច្ឆេទ​នៃ​ការ​កាន់ទុក្ខ​ ថ្វាយអតីត​ព្រះមហាក្សត្រ​ថៃ​ ភូមិបុល អាឌុលយ៉ាដេត​ នឹង​ត្រូវ​ប្រារព្ធ​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់ ២៩ ខែ​តុលា ឆ្នាំ២០១៧ គឺ​សរុប​ចំនួន ១៧ថ្ងៃ។ ដោយឡែក​ សាធារណជន​អាច​នឹង​បន្ត​ការ​ស្លៀក​សម្លៀក​បំពាក់​ពណ៌​វិញ នៅ​ថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ២០១៧។

គួរ​រំលឹក​ឲ្យ​ដឹង​ថា ព្រះ​មហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត បាន​ចូល​ទិវង្គត​ ក្នុង​ព្រះជន្ម​ ៨៨ ព្រះវស្សា នៅ​មន្ទីរ​​ពេទ្យ​សិរីរាជ្យ នៃ​ទីក្រុង​បាងកក នៅ​វេលា​ម៉ោង​ ១៥:៥២​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦ ក្រោយ​ពី​បាន​​គ្រង​រាជសម្បត្តិ​អស់​រយៈ​ពេល ៧០ឆ្នាំ។ សាកសព​ព្រះអង្គ ត្រូវ​បាន​តម្កល់​ទុក​រយៈពេល ១ឆ្នាំ​មក​ហើយ៕

ទស្សនា​រូប​ភាព​ខាងក្រោម៖


អត្ថបទ៖ យី សុធារី