“Despacito” បំបែក​ឯកត្តកម្ម​ជា​វីដេអូ​ចម្រៀង​មាន​អ្នក​ចូល​មើល​ដល់​ទៅ​៤​ប៊ីលាន​ដង

  • 2017-10-12 09:44:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​ខែ​សីហា​ បទ​ចម្រៀង​ឡាទីន​ "Despacito” នេះ​បាន​ជាប់​ឈ្មោះ​ជា​វីដេអូ​ដែល​មាន​អ្នក​ចូល​មើល​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្រ្ត​ YouTube រួច​ទៅ​ហើយ​ជាមួយ​នឹង​ចំនួន​អ្នក​ទស្សនា​ដល់​ទៅ​ ៣ ប៊ីលាន​ដង។

មនុស្ស​ជា​ច្រើន​បាន​ទាយ​ថា​ ប្រជាប្រិយ​របស់​បទ​ចម្រៀង​នេះ​នឹង​ចុះ​ថយ​បន្ទាប់​ពី​មាន​បទ​ចម្រៀង​ថ្មី​ៗ​ជា​ច្រើន​បញ្ចេញ​អំឡុង​រដូវ​ក្តៅ​។ ប៉ុន្ដែ​មក​ដល់​ពេល​នេះ​ទៅ​ហើយ ក៏​បទ​ចម្រៀង​នេះ​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​មិន​ធម្មតា​ ដោយ​ពេល​នេះ​ក្លាយ​ជា​វីដេអូ​នៅ​លើ​ YouTube ទទួល​បាន​ការ​ចូល​មើល​រហូត​ដល់​ ៤​ប៊ីលាន​ដង​ដំបូង​គេ​ ដោយ​មើល​ទៅ​ពិត​ជា​នៅ​ខ្លាំង​មិន​ធម្មតា​នោះ​ទេ។

“Despacito”​ ឫ​ក៏​បក​ប្រែ​មក​វិញ​ថា​យឺតៗ​ គឺ​ជា​បទ​ចម្រៀង​ចង្វាក់​ឡាទីន​ដែល​លាយ​ចង្វាក់​ហ៊ីប​ហប​​ជាមួយ​បទ​ភ្លេង​លក្ខណៈ Caribbean បន្តិច​ផង​នោះ​ ធ្វើ​ឲ្យ​បទ​ចម្រៀង​នេះ​បំបែក​ឯកត្តកម្ម​ជា​ច្រើន​ មិន​ឈប់​ឈរ៕

អាន​អត្ថបទ៖

ប្រភព៖ Forbes   ប្រែ​សម្រួល៖ ធារ៉ូ