គួរ​យល់​ដឹង៖ តើ​គួរ​ធ្វើការ​ឱ្យ​គេ ឬ ធ្វើ​អាជីវកម្ម​ដោយ​ខ្លួនឯង​?

  • 2017-10-12 10:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​មហិច្ឆតា​រៀង​ខ្លួន​ៗ អ្នក​ខ្លះ​ចង់​ធ្វើ​ការ​ឲ្យ​គេ​ជាជាង​រក​ស៊ី​ខ្លួន​ឯង អ្នក​ខ្លះ​មាន​ដើមទុន​ល្មមៗ​ ជ្រើស​យក​ការ​រកស៊ី​ ព្រោះ​គ្មាន​អ្នក​គាប​សង្កត់​ផ្លូវ​ចិត្ត​ផ្សេងៗ​ជា​ដើម។ ឯ​ខ្លះ​ទៀត​គិត​ថា​ ធ្វើ​ការ​ឲ្យ​គេ​ ស្រួល​ជាង​ តែ​​បើ​មិនមានជំនាញ​ច្បាស់​លាស់ គ្មាន​ភាព​ប៉ិនប្រសប់ និង​គ្មាន​ទំនួល​ខុស​ត្រូវ​ក៏​ពិបាក​ដែរ។ ចឹងផ្លូវ​ទៅ​តាម​ភាព​ជោគជ័យ​ មិន​ប្រាកដ​ថា​ទាល់​តែ​ធ្វើ​ការ​ឲ្យ​គេ ឬ​ទាល់​តែ​រកស៊ី​ ទើប​អាច​ជោគជ័យ​នោះ​ទេ​។​

ក្នុង​នោះ​ដើម្បី​ជា​ដំណោះ​ស្រាយ ឬ​ជា​ប្រទីប​ក្នុង​ការ​បំភ្លឺ​ក្នុង​ករណី​នេះ​ ​លោក​សាស្ត្រាចារ្យ ឡុង បូរិន្ទ ប្រធាន​ប្រតិបត្តិ​សមាគម​ខ្មែរ​សម្រាប់​សិស្ស និង និស្សិត​បាន​លើក​យក​ចំណុច​សំខាន់ៗ​ចំនួន ២ ធំៗ ៖​

១. អត្ត​ច​រិក ឬ ផ្នត់​គំនិត​បុគ្គល​៖

អត្ត​ច​រិក​និយោ​ជិ​ក គឺជា​មនុស្ស​ដែល​អាច​សម្រប​បាន​តាម​ការងារ និង​សម្ពាធ​ការងា​រហើយ​ធ្វើការ​មាន​ប្រសិទ្ធភាព​នៅ​ពេល​មាន​ការណែនាំ​ច្រើន ហើយ​មាន​និន្នាការ ធ្វើ​អ្វី​ដែល​មាន​ស្រាប់​។ ចំណែក​អត្ត​ច​រិ​ក​សហគ្រិន គឺ​ចូលចិត្ត​ភាព​ឯករាជ្យ និង​មិន​ចូលចិត្ត​ធ្វើការ​នៅ​ក្រោម​សម្អាធអ្នកដទៃ ហើយ​និយម​ធ្វើ​អ្វី​ដែល​មាន​គំ​និ​ត​ច្នៃប្រឌិត​។

២. កាលៈទេស​៖​ ផ្ទាល់ខ្លួន​

ដើម្បី​ជោគ​ជ័យ​លើ​អាជីវកម្ម ត្រូវ​មាន​កត្តា​សំខាន់ៗ ៣ គឺ​៖

  • ទុន​ហិរញ្ញវត្ថុ
  • មាន​បណ្តាញ​ស​ង្គ​ម​ច្រើន
  • មាន​គំនិត​ពិសេស​ ឬ​ប្លែក​

បើ​មាន​វត្តមាន​កត្តា​សំខាន់ៗ​៣​ខាង​លើនោះ​ឱកាស​សម្រាប់​ភាព​ជោគ​ជ័យ​អាជីវកម្ម​មាន​ភាគ​រយ​ខ្ពស់​។ ដោយឡែក​ដើម្បី​ក្លាយ​ជា​បុគ្គលិក​ឆ្នើម អ្នកត្រូវ​មាន​កត្តា​សំខាន់ ៣ ដូចគ្នា៖

  • មាន​ភាពឈ្លាសវៃ
  • មាន​ជំនាញ និង​បទពិសោធន៍​ខ្ពស់
  • មាន​ការ​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ក្នុង​ស​ង្គ​ម​។

មក​ស្វែង​យល់​លម្អិតក្នុង​វីដេអូខាង​ក្រោម៖ ​

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម