ដឹង​អត់​​ប្រទីប​អ្វី វែង ខ្ពស់ និង​ប្រើ​អំពូល​ច្រើន​ជាង​គេ​បំផុត​នៅ​កម្ពុជា?

  • 2017-10-12 23:30:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

រូបភាព​៣​សន្លឹក​បង្ហាញពីកម្មករ​ជំនាញ​កំពុង​រៀបចំ​ដំឡើង​ប្រទីប ដែល​ វែង ខ្ពស់ និង​ប្រើ​អំពូល​ជាង​គេ គឺ​ប្រទីប​ព្រះបរមរាជវាំង​ នៅ​ខាង​ក្រោយ​សាលសន្និសីទ​ចតុមុខ។

បើ​តាម​ការ​ឱ្យ​ដឹង​​ពី​លោក រិន សារ៉ន ជា​មេការ​ក្រុម​ការងារ​​របស់​ប្រទីប​នេះ​ប្រាប់​ថា ប្រទីប​របស់​ព្រះបរម​រាជវាំង​នេះ មាន​កម្ពស់​រហូត​ដល់ ១៥,៥​ម៉ែត្រ និង​បណ្ដោយ​ប្រវែង​២១​ឯណោះ។ កាន់​តែ​ពិសេស​ប្រទីប​នេះ ត្រូវ​ប្រើ​អំពូល​សរុប​ប្រមាណ​៣​ម៉ឺន​គ្រាប់ ដែល​ត្រូវ​សាងសង់​លើ​សាឡង់​ពណ៌​ស ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ព្រះបរមរាជវាំង។

មេការ​សាងសង់​ប្រទីប​នេះ​ប្រាប់​ថា ទៀត​ថា ប្រទីប​ព្រះបរមរាជវាំង​ បាន​ចាប់​ផ្ដើម​សាងសង់​តាំង​ពី​ថ្ងៃ​ទី ២៣​កញ្ញា មក​ម្ល៉េះ​នឹង​ត្រូវ​ប្រើ​រយៈ​ពេល​ជាង​១​ខែ។ ដូច្នេះ​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក​ និង​សំពះ​ព្រះខែ​ខាង​មុខ​នេះ​ប្រទីប​ដ៏​អស្ចារ្យ​នេះ​នឹង​ត្រូវ​បណ្ដែត​នៅ​មុខ​ព្រះបរមរាជវាំង នៃ​ទន្លេ​ចតុមុខ៕​

ចុចអានអត្ថបទពាក់ព័ន្ធ៖


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ រាយការណ៍ដោយ៖ លន ហ្សាឌីណា