ក្ដៅៗ! Trailer រឿង High School Love រដូវកាលទី២ ចេញអម្បាញ់មិញនេះ

  • 2017-10-12 14:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីមានការរង់ចាំអស់ជាយូរ អម្បាញ់មិញនេះ ផេកហ្វេសប៊ុកផ្លូវការ High School Love: Season 2 ដែលនាំមកជូនដោយផលិតផល ផនស៍ អាកនេក្លៀរ អ្នកជំនាញកម្ចាត់មុនប្រសិទ្ធភាពរហ័ស បានបង្ហោះ Trailer រឿង “High School Love រដូវកាលទី២” ហើយ។ ចំណែកឯចំណងជើងរឿងសម្រាប់រដូវកាលទី២ វិញ ស៊ីអារម្មណ៍ម៉ង គឺ “មិត្តភ័ក្ត្រទាក់ស្នេហ៍” ។

High School Love: Season 2 ដែលមានគ្រប់រសជាតិ ទាំងកំប្លែង សប្បាយ រ៉ូមែនទិក កម្សត់ និងបង្កប់សារអប់រំជាច្រើន មើល Trailer នេះហើយ គឺខុសស្រឡះពីវគ្គមុនដាច់ប៉ិតតែម៉ង ល្មមតែប្រិយមិត្តមួយចំនួនមិនអាចទាយត្រូវ។ តោះកុំចាំយូរ ចង់ដឹងរឿងនេះប្លែកពីមុនប៉ុណ្ណា ទស្សនាវីដេអូខាងក្រោម៖

អូ! វិះភ្លេចប្រាប់ ប្រិយមិត្តអាច​មើលវីដេអូគុណភាពកម្រិតខ្ពស់ តាម YouTube Channel ផ្លូវការរបស់ High School Love KH។ សូម Subscribe ដើម្បីឈ្នះរង្វាន់ពីផលិតផល ផនស៍ អាកនេក្លៀរ ដោយគ្រាន់តែ Screenshot រួច Comment នៅក្នុងផេក High School Love: Season 2 ផងណា៎៕

អត្ថបទ៖ ថា ម៉ាលីដា