Volkswagen ​គ្រោង​ផលិត​រថយន្ត​អគ្គិសនី​ធន់​ធំ​នៅ​ឆ្នាំ​ ២០២២

  • 2017-10-12 13:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​មេ​ Volkswagen Group (VW Group) ​ដែល​គ្រប​ដណ្ដប់​បុត្រ​សម្ព័ន្ធ​ដូចជា​ Volkswagen, Audi ​និង​ Porsche ទើប​តែ​បង្ហាញ​ពី​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ធន់​ធំ​រូបរាង​ដូច រថយន្ត​ដឹក​ទំនិញ​និង​រថយន្ត​ក្រុង​ ។   លោក​ Andreas Renschler ​ប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ដឹក​ទំនិញ​និង​រថយន្ត​ក្រុង​របស់​ Volkswagen​ប្រាប់​សារ​ព័ត៌មាន​ Bloomberg ​ថា​ VW Group ​នឹង​វិនិយោគ​ ១,៧ ​ប៊ីលាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២២ ដើម្បី​អភិវឌ្ឍន៍​​យានយន្ត​​អេឡិចត្រូនិក​និង​បច្ចេកវិទ្យា​ដទៃ​ផ្សេងទៀត​ដូចជា​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​ និង​ការ​គ្រប់គ្រង​ចំនួន​រថយន្ត​ផ្អែក​លើ​អ៊ីនធឺណិត​ ។

ព័ត៌មាន​នេះ​កើត​មាន​ក្នុង​ព្រឹត្តិការណ៍​ Innovation Day ​របស់​ VW Group ​ធ្វើ​ឡើង​ក្នុង​ក្រុង​ Hamburg ​ប្រទេស​អាល្លឺម៉ង់​ដែល​បង្ហាញ​ពី​ការ​អភិវឌ្ឍ​ចុងក្រោយ​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​ដឹក​ទំនិញ​និង​រថយន្ត​ក្រុង​ ។ ក្រុមហ៊ុន​ Volkswagen ​បាន​បង្ហាញ​ពី​គំរូ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ឯ​ព្រឹត្តិការណ៍ខាង​លើ ​ដែល​ជា​រថយន្ត​ដឹក​ទំនិញ​អគ្គិសនី​ពេញលេញ​ ។  

ប្រព័ន្ធ​អេឡិចត្រូនិក​ថ្មី​នឹង​ត្រូវ​បាន​អនុវត្ត​នៅ​ទូទាំង​ក្រុមហ៊ុន​ស្ថិត​ក្រោម​ដំបូល​របស់​ VW Group ខណៈ​រថយន្ត​ក្រុង​អគ្គិសនី​ទាំងអស់​នឹង​មក​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​ធន់​ធំ​ MAN ​និង​ Scania ​របស់​អឺរ៉ុប​នៅ​ឆ្នាំ​ក្រោយ​ ។ លោក​ Renschler ​និយាយ​ថា​ កាតព្វកិច្ច​មួយ​ក្នុង​ចំណោម​កាតព្វកិច្ច​ច្រើន​ដែល​យើង​ត្រូវ​ផ្តោត​លើ​ការ​អភិវឌ្ឍ​របស់​ VW គឺ​ការ​បង្កើន​បច្ចេកវិទ្យា​ថ្ម​ដើម្បី​បង្កើត​រថយន្ត​អគ្គិសនី​ធន់​ធំ​ឱ្យ​កាន់​តែ​ទាក់ទាញ​ដល់​ក្រុមហ៊ុន​រថយន្ត​ដឹក​ទំនិញ​ និង​ដឹក​ជញ្ជូន​ខណៈ​បច្ចុប្បន្ន​វា​មាន​សភាព​ធំ​សំពីង​សំពោង​នឹង​តម្លៃ​ថ្លៃ​ហើយ​ការ​ផ្ទុក​ទំនិញ​វិញ​ត្រូវ​កាត់​បន្ថយ​សម្រាប់​រថយន្ត​ពាណិជ្ជកម្ម​ ។ ។   មិន​មែន​តែ​ VW ​នោះ​​ទេ​ដែល​ប្រកាស​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ពោល​គឺ​ក្រុមហ៊ុន​ Mercedes-Benz ​និង​ Tesla ​កំពុង​មមាញឹក​ផលិត​រថយន្ត​អគ្គិសនី​ដឹក​ទំនិញ​ធន់​ធំ​របស់​ពួកគេ​ ។ ប៉ុន្តែ​សម្រាប់​ VW Group ជ្រើស​រើស​យក​ប្រព័ន្ធ​សម្អាត​ថ្មី​ជា​ហេតុផល​បន្ថែម​មួយ​ទៀត​៕

   

ប្រភព៖ Mashable   ប្រែសម្រួល៖ សិរីបុទ្រ