មក​មើល​ប្លង់​ធនាគារ​ជាតិ​ នៃ​កម្ពុជា​ថ្មី ឃើញ​ហើយ​ប្រាកដ​ជា​ភ្ញាក់​ផ្អើល​ខ្លាំង

  • 2017-10-13 01:33:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មី​ៗ​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​បង្ហាញ​ប្លង់​អគារ​ថ្មី ដែល​នឹង​គ្រោង​សាងសង់​នា​ថ្ងៃ​អនាគត។ ការ​បង្ហាញ​ប្លង់​ថ្មី នៃ​ធនាគារ​ជាតិ​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​សាធារណជន​ទាំង​ឡាយ ដោយ​មាន​ការ​កោត​សរសើរ​ចំពោះ​ការ​រចនា​ប្លង់​ពិត​ជា​អស្ចារ្យ​សក្ដិសម​នឹង​ស្ថាប័ន​ជាតិ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា។

ប្លង់ធនាគារជាតិ នៃកម្ពុជាថ្មី

តាម​ការ​ឆ្លើយ​តប​ទៅ​កាន់​មតិ​របស់​អ្នក​លេង​បណ្ដាញ​សង្គម​ ពី​ធនាគារ​ជាតិ​បាន​ឱ្យ​ដឹង​ថា អគារ​ថ្មី​នៃ​ធនាគារ​ជាតិ​កម្ពុជា គឺ​ត្រូវ​សាងសង់​នៅ​លើ​ទីតាំង​ចាស់ នៃ​ផ្លូវ​នរោត្ដម ដោយ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ទីតាំង​នៅ​លើ​ផ្លូវ​ហាណូល ដូច​ការ​លើក​ឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ឡើយ។ ចំពោះ​ទំហំ​ទឹក​ប្រាក់​នៃ​ការ​សាងសង់​នៅ​មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​នៅ​ឡើយ​ទេ ឯ​គម្រោង​ត្រូវ​ចាប់​ផ្ដើម​សាងសង់​នៅ​ពេល​ណា​ក៏​មិន​ទាន់​បញ្ជាក់​ដែរ៕

ធនាគារជាតិកម្ពុជាបច្ចុប្បន្ន

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម