មន្ត្រី​ជំនាញរកឃើញ​សារធាតុហាមឃាត់​ប្រើ​ក្នុង​គ្រឿង​បរិភោគ​មួយ​ចំនួន​​ នៅ​ផ្សារ​ដើម​គ

  • 2017-10-13 01:49:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មីសរសៃ​លឿង​ និង​ជ្រក់មួយចំនួន​ដែល​អាជីវករ​ដាក់​លក់​នៅ​ផ្សារ​ដើម​គ ក្នុងក្រុង​​ភ្នំពេញត្រូវ​បាន​មន្រ្តីកាំ​កុងត្រូល​​ផែ​ស្ងួតចុងទី​​​ភ្នំពេញ​ រក​ឃើញ​​ថាមាន​ផ្ទុកសារធាតុ​គីមី​បូរ៉ាក់ និងជាតិ​សាលី​អាស៊ីតដែលថា​ជាសារធាតុ​ហាម​ឃាត់​ និង​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​អ្នកបរិភោគ ។

បើ​តាម​មន្ត្រីជំនាញ ប៉ូរ៉ាក់​ជាសារ​ធាតុ​ម្យ៉ាង​ធ្វើ​ឱ្យ​មី​លឿង​រក្សា​ទុក​បាន​យូរ ​ចំណែក​សារធាតុ​សាលី​អាស៊ីន​ប្រើ​លើស្ពៃ និង​ត្រសក់​ឱ្យ​មាន​រស់​ជាតិ​ជូរ។​

លោក គង់ វុទ្ធី អនុប្រធាន​សាខា​កាំកុង​ត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ​ ដែល​​បាន​ដឹក​នាំ​ប្រតិបត្តិការត្រួត​ពិនិត្យ​អាហារ​កាល​ពីម្សិល​មិញ​ថ្លែង​​ថា ក្រុម​ការងា​ររបស់លោក​បាន​យកទំនិញ​ចំនួន​៨២​មុខ​ពី​ក្រុម​អាជីវ​ករ​ផ្សារ​ដើម​គ​​ទៅ​ពិនិត្យ​ក្នុង​ឡាន​ឡាប៉ូ​ពិសោធន៍​ស្វែង​រក​សារ​ធាតុគីមីពុល​។

(ក្រុម​មន្ត្រីជំនាញ​កំពុង​ពិសោធន៍​មុខទំនិញ​នៅ​ផ្សារ​ដើំមគរ​កាលពី​ម្សិល​មិញ)

ជាលទ្ធ​ផល​លោក​ថា​បានពិនិត្យរក​ឃើញ​មាន​សារ​ធាតុ​គីមី​នៅ​ក្នុង​ទំនិញ​ចំនួន​បីមុខ​រួមមាន ​ មីលឿង​ដែល​មានផ្ទុក​ជាតិគីមីបូរ៉ាក់ ​ស្បៃជ្រក់ និង​ត្រសក់​ជ្រក់​មាន​ជាតិ​សាលី​អាស៊ីត​។ ​ លោក​បានបន្ថែម​ថា​​ ទំនិញ​ដែល​បាន​រក​ឃើញ​​មន្រ្តីជំ​នាញ​របស់​លោក​បាន​​ធ្វើ​ការ​រឹប​អូសយក​បាន​​ជិត​២០​គីឡូក្រាម​។ មូល​ហេតុ​រឹបអូ​សបានតិចលោក​ថា​​ដោយ​សារ​ទំរាំ​​​ក្រុម​មន្រ្តី​ពិសោធន៍​បាន​ដឹង​លទ្ធផល​ ​គ្រឿង​បរិភោគ​ទាំង​នោះ​ត្រូវ​បាន​លក់​ស្ទើរ​អស់​​ទៅហើយ​។

(មីលឿង​ដែល​បាន​ដាក់​លក់​នៅ​ផ្សារ​ដើម​គរកាលពី​ម្សិល​មិញ)

លោក​បាន​ណែនាំ​ដល់ក្រុម​អាជីវករ​ទាំង​អស់​ដាក់​តាំង​លក់​ផលិតផល​ត្រូវមាន​ភាពស្មោះត្រង់​​​និង​ត្រឹម​ត្រូវ​តាម​លក្ខណៈប​ច្ចេកទេ​ស​។ ទាំង​អាជីវករ​ អ្នក​ចែក​ចាយ​លក់​ដុំ និងល​ក់រា​យ លោក​ថា​ពេល​នាំ​ចូល​ចែក​ចាយ ​ត្រូវ​តែដឹង​ប្រភព​ច្បាស់លា​ស់​សិ​ន​មុន​នឹង​ទទួលលក់ ។

យ៉ាងណាក្តី​នៅក្នុងប្រតិបត្តិការ​កាល​​ពីម្សិល​មិញ​លោកថា​មានអាជីវករ​ជាច្រើន​បាន​សហការការ ក៏ប៉ុន្តែ​មាន​អាជីវករ​​មួយ​រូប​មិន​ព្រម​សហការ​ជាមួយ​ក្រុម​ជំនាញ​ ក្នុង​ការវែក​មុខ​ចំពោះ​ប្រភព​ដែល​ផលិត​គ្រឿង​បរិភោគ​ដែល​មាន​ជាតិ​គីមី​នោះ​។ លោក​ឲ្យ​ដឹថា​អាជីវករ​មួយរួប​ដែល​លក់​មីលឿង​ដែល​មាន​សារធាតុ​គីមី​បូរ៉ាក់​មិន​ព្រម​ធ្វើ​ការដោះ​ស្រាយ​ជាមួយ​ក្រុមការងារ​ឡើយ​ ហើយថែម​ទាំង​លាក់​ប្រភព​ទៀតផង ​ករណីនេះ​លោក​ថា​ក្រុម​ការងារ​នឹង​មាន​ចំណាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់៕

អត្ថបទ​ដោយ៖ សុផល