កីឡាករ Bayern ញញឹម​ពព្រាយ ក្រោយ​បាន​កាដូ Audi ម្នាក់​១​គ្រឿង

  • 2017-10-13 02:13:16
  • ចំនួនមតិ

ចន្លោះមិនឃើញ

កីឡាករ​របស់​ក្រុម​បាល់ទាត់ Bayern Munich ទទួល​បាន​កាដូ​ជា​ទី​គាប់ចិត្ត​នូវ​រថយន្ត Audi ថ្មី​សន្លាង​ម្នាក់​មួយ​គ្រឿង បន្ទាប់​ពី​វិលត្រឡប់​ជួយ​ក្រុម​ក្រុម​ជម្រើស​ជាតិ​ជម្រុះ World Cup។

កីឡាករ​​សំខាន់​ៗ​ដូច​ជា Robert Lewandowksi, Mats Hummels , Javi Martinez  និង​អ្នក​ដទៃ​សុទ្ធ​តែ​បង្ហាញ​មុខ​មក​ទទួល​រថយន្ត ព្រម​ទាំង​ចុះ​ហត្ថលេខា​ឲ្យ​អ្នក​គាំទ្រ ដែល​គេ​រៀបចំ​ក្នុង​កម្មវិធី​បង្ហាញ​រថយន្ត​ប្រចាំ​ឆ្នាំ​របស់ Audi នៅ​ទីក្រុង Ingolstadt ប្រទេស​អាល្លឺម៉ង់។ ប៉ុន្តែ​យ៉ាងណា​ ក៏​នៅ​បាត់​កីឡាករ​មួយ​ចំនួន​ដែល​មិន​ចូល​​ក្នុង​ក្លឹប​វិញ។ ​

​ តាម​ពិត​ទៅ​​ Audi ដែល​​ជា​ក្រុមហ៊ុន​រថយន្ត​​ដាក់​ការ​ឧបត្ថម្ភ​លើ​ Bayern បាន​​ឲ្យ​រថយន្ត​ទៅ​កីឡាករ​របស់​ក្លឹប​យក្ស​អាល្លឺម៉ង់​មួយ​នេះ​តាំង​ពី​ឆ្នាំ​២០០២​មក​ម្ល៉េះ ហើយ​វា​ក៏​ជា​ឆ្នាំ​ដែល Audi ក្លាយ​​ម្ចាស់​​ភាគ​ហ៊ុន​ក្នុងBayern ដូច​គ្នា៕ ​​


ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ