ការ​ប្រកួត​ធំ​៣ ​នឹង​ធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ ​កុំ​ភ្លេច​ចូលរួម​ទស្សនា

  • 2017-10-13 02:30:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ចុង​សប្ដាហ៍​នេះ ​ការ​ប្រកួត​ធំ​៣ ​នឹង​ចាប់​ផ្ដើម​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កម្ពុជា​សប្បាយ​ចិត្ត​នឹង​ទស្សនា​ជាក់​ជា​មិន​ខាន។ ការ​ប្រកួត​ទាំង​៣​នោះ​រួម​មាន៖

១. ផ្ដាច់ព្រ័ត្រ Futsal ​ជាតិ

ជើង​ខ្លាំង​មិន​ដែល​ចាញ់ កំចាយមារ នឹង​ត្រូវ​ប្រយុទ្ធ​ស្លាប់​រស់​ជាមួយ​ក្រុម​សម្បូរ​ទ្រនិច ឪម៉ាល់ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ក្នុង​សាល​ជាតិ ក្លៀរ CLEAR National Futsal Cup 2017 នៅ​ថ្ងៃ​សៅរ៍ ទី​១៤ តុលា​នេះ​ហើយ ​នៅ​ទីលាន Clear Arena The Blue Sports Center បន្ទាប់​ពី​ប្រកួត​ជម្រុះ​អស់​ជិត ៣ ខែ​មក។ ការ​ប្រកួត​នេះ ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​៥​ល្ងាច​ត​ទៅ។

២. លីគ​កំពូល​កម្ពុជា​ក្រុម​ខ្លាំង top4 ​ប៉ះ​គ្នា

​ព្រះខ័នរាជ​ស្វាយរៀង ដែល​ឈរ​លើ​កំពូល​តារាង នឹង​ត្រូវ​ជួប​ក្រុម​លេខ​៤ បឹងកេត នៅ​កីឡដ្ឋាន​ស្វាយរៀង ខណៈ​ក្រុម​ភ្នំពេញ​ក្រោន ដែល​ឈរ​លេខ​៣ នឹង​ស្វាគមន៍​ភ្ញៀវ ណាហ្គាវើល ដែល​មាន​ពិន្ទុ​លើស​ខ្លួន​ចំនួន ១​ពិន្ទុ។ ចំណែក ក្រសួង​ការពារ​ជាតិ នឹង​ទទួល​ក្រុម Cambodian Tiger នៅលេខ​៥ នៅ​កីឡដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ។ ការ​ប្រកួត​ទាំង​អស់ ធ្វើ​ឡើង​នៅ​ម៉ោង ៦ល្ងាច​ដូច​គ្នា​ទាំង​អស់ នា​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ។

៣. លីគ​លំដាប់​ទី​២​វគ្គ​ផ្ដាច់ព្រ័ត្រ

ការ​ប្រកួត​លីគ​លំដាប់​ទី​២ ​នឹង​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​អាទិត្យ​ទី១៥​ខែ​​តុលា​ឆ្នាំ​២០១៧​នេះហើយ ​ដោយ​វា​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​វិសាខា ​និង​យុវជន​ទន្លេ​បាទី។ ការ​ប្រកួត​នេះ​ទៀត​សោត ​នឹង​ធ្វើ​ឡើង​វេលា​ម៉ោង​៦​ល្ងាច ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម