វីដេអូផ្ទុះភ្នំភ្លើង​ដ៏ធំនៅជប៉ុន ព្រួសផេះ​ពេញ ៤ទីក្រុង ឃើញ​ហើយគួរឲ្យ​ខ្លាច

  • 2017-10-13 02:30:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំ​ភ្លើង​មួយ​នៅ​ជប៉ុន​បាន​ផ្ទុះ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ៦​ឆ្នាំ​ចុង​ក្រោយ ដោយ​ព្រួស​ផេះ​កម្ពស់​ជិត ២​គីឡូ​ម៉ែត្រ និង​​ធ្វើ​ឲ្យ​ទីក្រុង​គ្រប​ដណ្ដប់​ដោយ​ផេះ​ស្ទើរ​ពេញ​។

ផ្សែង​ និង​ផេះ​ពុល​បាន​​បាញ់​ចេញ​​​ពី​រណ្ដៅ​ភ្នំ​ភ្លើង Mount Shinmoekak ​​នៅ​ខាង​ត្បូង​តំបន់ Miyazaki។ មនុស្ស​ម្នា និង​សិស្ស​សាលា​បាន​​ពាក់​មួក​សុវត្ថិភាព​ និង​ម៉ាស់​ការ​ពារ​ផេះ​ពេល​ដើរ​ចេញ​​ទៅ​ក្រៅ។ ប្រជាជន​នៅ​​ក្បែរ​នោះ​​បាន​​ឮ​សំឡេង​ដូច​រញ្ជួយ​ដី និង​ធ្លាក់​ផេះ​លើ ៤​ ទីក្រុង​ទៀត​ផង​រ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ផេះ​បាន​ព្រួស​ចេញ​ពី​រណ្ដៅ​កម្ពស់​ប្រមាណ ១,៧​គីឡូម៉ែត្រ ហើយ​អាជ្ញាធរ​បាន​ព្រមាន​​ពលរដ្ឋ​មិន​ឲ្យ​ប្រជាជន​ទៅ​ក្បែរ​ភ្នំ​ភ្លើង​នោះ​​ផងដែរ​។

ចំហាយ​ផេះ​បន្ត​សាយ​​ភាយ​​នៅ​ថ្ងៃ​សុក្រ​នេះ​ទៀត ហើយ​ប្រជាជន​ដែល​ស្ថិត​នៅ​ក្នុង​រង្វង់​ផ្សែង និង​ផេះ ត្រូវ​​បាន​គេ​ជូន​ដំណឹង​ឲ្យ​ប្រុង​ប្រយ័ត្ន​​ជា​និច្ច។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ