លេច​មុខ​ជយលាភី​ពាន​អន្តរជាតិ​​ MATIC 2017 ​គឺ​NeverCare ប្រកួត​ជើង​ឯក​ជាតិ​នៅ​បាត់ដំបង​

  • 2017-10-13 02:36:18
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រុម​ជយលាភី​លេខ​១​​ក្នុង​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ជាតិ​​ MATIC ​ប្រចាំ​ឆ្នាំ​២០១៧​របស់​កម្ពុជា​គឺ​ NeverCare ត្រូវ​ចូល​រួម​ប្រកួត​ជ្រើស​រើស​​ជើង​ឯក​កីឡា​អេឡិចត្រូនិក​​ថ្នាក់​ជាតិ​ NET2017 នៅ​តំបន់​ទី​៣។

ក្រុម​ NeverCare ពេល​ធ្វើ​សន្និសីទ​​កាសែត​ពី​ការឈ្នះ​ពាន MATIC

NeverCare ​ជា​ម្ចាស់​ជើង​ឯក​ MATIC ​២០១៧​ ប៉ុន្តែ​ក្រុម​​នេះ​មិន​ទាន់​សិទ្ធិ​ឡើង​ទៅ​ប្រកួត​​ការពារ​តំណែង​ជើង​ឯក​អន្តរជាតិ​មួយ​នេះ​នៅ​ដើម​ឆ្នាំ​២០១៨​​ឡើយ។ ​ដូច្នេះ​ក្រុម​នេះ​ត្រូវ​តែ​ស្វែង​រក​ចំណាត់​ថ្នាក់​មួយ​ក្នុង​ចំណោម​ចំណាត់​ថ្នាក់​លេខ​១​ និង​លេខ​២​នៃ​ការ​ប្រកួត​ជ្រើស​រើស​រើស​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧​នេះ​ទើប​មាន​កៅអី​ឡើង​ទៅ​ប្រកួត​​ពាន​អន្តរជាតិ​ MATIC។

តាម​ការ​កំណត់​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​ចែង​​ថា ក្រុម​ជើង​ឯក​ និង​ជើង​ឯក​រង​នៃ​ការ​ប្រកួត​​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​​ជើង​​ឯក​ថ្នាក់​ជាតិ​​ប្រចាំ​​ឆ្នាំ​​ជា​ក្រុម​តំណាង​ឲ្យ​ប្រទេស​​កម្ពុជា​ទៅ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC។

ពិធី​ដង្ហែ​​ NeverCare ឈ្នះ​ពាន MATIC

បើ​និយាយ​ពី​ក្រុម​ NeverCare វិញ​មាន​ប្រវត្តិ​ជោកជាំ​ទាំង​ការ​ប្រកួត​ថ្នាក់​ជាតិ​ និង​អន្តរជាតិ។ ក្រុម​នេះ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ច្រើន​ឆ្នាំ​ហើយ​ក្នុង​ពិភព​កីឡា​វិស័យ​ទំនើប​តាម​បច្ចេកវិទ្យា​គឺ​ E-Sports។ ចាំ​បាន​ថា​ កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ​ NeverCare ទទួល​បាន​ត្រឹម​ជើង​ឯក​រង​ប៉ុណ្ណោះ​ ខណៈ​ក្រុម​ Successfull ជា​ជើង​ឯក។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ NeverCare បាន​សម្រេច​លទ្ធផល​គួរ​ជា​ទី​មោទនៈ​ដោយ​បាន​ឈ្នះ​ជើង​ឯក​​អន្តរជាតិ​ MATIC ប្រចាំ​ឆ្នាំ​២០១៧។

សម្រាប់​ការ​ប្រកួត​ជ្រើស​រើស​​ជើង​ឯក​កីឡា​អេឡិចត្រូនិក​​ថ្នាក់​ជាតិ​​ឆ្នាំ​២០១៧​នេះ​ NeverCare មាន​ឈ្មោះ​ប្រកួត​នៅ​តំបន់​ទី​៣​ដែល​​ក្រុម​ពួក​គេ​ស្ថិត​នៅ​ខេត្ត​បាត់ដំបង។ ចំពោះ​តំបន់​ទី​៣​​នេះ​មាន​ខេត្ត​កំពង់​ឆ្នាំង ពោធិ៍សាត់ បាត់​ដំបង ប៉ៃលិន​ និង​ បន្ទាយ​មាន​ជ័យ​ ​ដែល​ត្រូវ​ប្រកួត​នា​ថ្ងៃ​ទី​ ១៤ ខែ​តុលា​ ឆ្នាំ​២០១៧​នេះ។ ចាំ​មើល​​ NeverCare អាច​ស្វែង​រក​បាន​កៅអី​ប្រចាំ​តំបន់​ដើម្បី​ឡើង​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​ដែរ​ឬ​ទេ?

ក្រុម​ NeverCare បាន​លេខ​២​ជើង​ឯក​ជាតិ​កាល​ពី​ឆ្នាំ​២០១៦

វិញ្ញាសា​ដែល​ដាក់​ឲ្យ​ចុះ​ឈ្មោះ​ចូល​រួម​ការ​ប្រកួត​មាន​ AK2 (Bomb Mode) វិញ្ញាសា​ AK2 (Holy Region 2) និង​Dota 2 (Captain Mode)។

ប្រាក់​​រង្វាន់​​​​ប្រចាំ​តំបន់

  • វិញ្ញាសា AK2 (Bomb Mode)៖ លេខ​១ ទទួល​បាន​ ១០០០$ + ២០០០០ Sabay gold និង​ លេខ​២ ទទួល​បាន​ ៥០០$ + ២០០០០ Sabay gold។

  • វិញ្ញាសា​ AK2 (Holy Region 2)៖ ជើងឯក ទទួល​បាន ១០០០០ Sabay gold។

  • វិញ្ញាសា Dota 2 (Captain Mode)៖ ជើងឯក ទទួល​បាន ១០០០០ Sabay gold។

ប្រាក់​រង្វាន់​ជើង​ឯក​ទូទំាង​ប្រទេស​

  • វិញ្ញាសា AK2 (Bomb Mode)៖ ជើង​ឯក​ទទួល​បាន​ ២០០០$ + ៤០០០០ Sabay gold ជើង​ឯក​រង​ទទួល​បាន​ ១០០០$ + ៤០០០០ Sabay gold និង​​លេខ​ ៣​ ទទួល​បាន​ ៤0០០០​ Sabay gold។

  • វិញ្ញាសា AK2 (Holy Region 2)៖ ជើង​ឯកទទួល​បាន​ ១០០០$+១០០០០ Sabay Gold និង​ជើង​ឯក​រង​បាន ៥០០$+១០០០០ Sabay gold។

  • វិញ្ញាសា​ Dota 2 (Captain Mode)៖ ជើង​ឯក​បាន​ ១០០០$+១០០០០ Sabay Gold និង​ជើង​ឯក​រង​បាន ៥០០$+១០០០០ Sabay gold។

ព្រឹត្តិការណ៍​ជ្រើសរើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧ ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕

ព័ត៌មាន​ជា​ច្រើនពី​ការ​ប្រកួត​ជើង​ឯក​ជាតិ៖ National E-Sports Championship 2017


អត្ថបទ៖ ជាន ចាន់រ៉ា