ចូលមើលខាងក្នុងផ្ទះ ថ្លៃបំផុតលើពិភពលោក ដែលកំពុងដាក់លក់ តម្លៃកប់ពពក

  • 2017-10-13 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក បាន​ដាក់​លក់​នៅ​ក្នុង​តម្លៃ​រហូត​ដល់​ទៅ ៤១៨​លាន​ដុល្លារ។

ផ្ទះ​វិឡា Villa Les Cèdres ដែល​មាន​ទំហំ ១ ៦៧២ម៉ែត្រ​ការ៉េ​នេះ ស្ថិត​នៅ​ក្នុង​តំបន់ South of France នៃ​ប្រទេស​បារាំង។ វា​ត្រូវ​បាន​សាងសង់​ឡើង កាល​ពី​ឆ្នាំ១៨៧ នៅ​លើ​ទំហំ​ផ្ទៃ​ដី ៣៥ហិចតា ដោយ​មាន​បន្ទប់​គេង ចំនួន១៤។

ផ្ទះ​វិឡា​ខាងលើ ធ្លាប់​ជា​កម្មសិទ្ធិ​របស់​អតីត​ស្ដេច​បែលហ្សិក King Leopold II កាល​ពី​ឆ្នាំ១៩០៤។ មិនតែប៉ុណ្ណោះ វា​ក៏​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​ចៅហ្វាយក្រុង Villefranche-sur-Mer ដែល​ប្រើ​វា​ជា​កសិដ្ឋាន​សម្រាប់​ដើម​អូលីវ​ផង​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ ផ្ទះ​វិឡា​ដ៏​ធំ​ស្កឹមស្កៃ​នេះ នៅ​តែ​មាន​សួនច្បារ ដែល​ស្រស់​ស្អាត​បំផុត​នៅ​អឺរ៉ុប ដែល​រាប់​បញ្ចូល​ទាំង​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ផ្កា ចំនួន ១៥ ០០០ដើម និង ផ្ទះ​កញ្ចក់​ចំនួន ២០ខ្នង ដែល​ផ្ទុក​ទៅ​ដោយ​រុក្ខជាតិ​ត្រូពិក​ដ៏​កម្រ។ លើស​ពី​នេះ​ទៅ​ទៀត ផ្ទះ​នោះ​មាន​សាល​សម្រាប់​រាំ , អាងហែលទឹក ទំហំ​ស្តង់ដារ​អូឡាំពិក និង រោង​ចិញ្ចឹម​សេះ​ចំនួន ៣០ក្បាល​ទៀត​ផង។

អ្នក​ជិត​ខាង​ដែល​រស់នៅ​ជាប់​នោះ រួម​មាន​ដូច​ជា អ្នក​និពន្ធ​ជនជាតិ​អង់គ្លេស លោក Andrew Lloyd Webber និង​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Paul Allen ផង​ដែរ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ផ្ទះ​វិឡា​ខាង​លើ បច្ចុប្បន្ន​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ក្រុមហ៊ុន​បិត​ស្រា​អ៊ីតាលី Davide Campari-Milano SpA៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង