Razer ល្បី​ខាង​កុំព្យូទ័រ​លេង​ហ្គេម ឥឡូវ​ផលិត​ទូរសព្ទ​ សមត្ថភាព​កប់!

  • 2017-10-13 02:53:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​ ១ ខែ​វិច្ឆិកា​ ខាង​មុខ​ក្រុមហ៊ុន​ Razer ដែល​ល្បី​ឈ្មោះ​​ដោយ​សារ​កុំព្យូទ័រ​លេង​ហ្គេម​ នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​ដំបូង​របស់​ខ្លួន។ មុន​ការ​ប្រកាស​ចេញ​នេះ​ក៏​មាន​ការ​លេច​ចេញ​នូវ​លក្ខណៈ​សម្បត្តិ​​​របស់​ស្មាតហ្វូន​ Razer នៅ​លើ​​វិបសាយ​ GFXBench ផង​ដែរ។

ស្មាតហ្វូន​ Razer ​មាន​បំពាក់​អេក្រង់​ ៥,៧ អ៊ីញ​​កម្រិត​ Resolution 1440 x 2560 ភីកសែល​ ដោយ​​មិន​ច្បាស់​ថា​នឹង​​មាន​រចនាបថ​អេក្រង់​បែប​ណា​នោះ​ទេ។ វា​នឹង​មាន​កម្លាំង​ខ្លាំង​ដោយ​សារ​មាន​បំពាក់​បន្ទះ​ឈីប​ Snapdragon 835 និង​មាន​ RAM ដល់​ ៨ GB។

ស្មាតហ្វូន​ Razer ដែល​បច្ចុប្បន្ន​មិន​ទាន់​ស្គាល់​ឈ្មោះ​ពិត​ប្រាកដ​​នឹង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 7.1.1 Nougat, មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ GB, កាមេរ៉ា​មុខ​ ៨ MP និង​កាមេរ៉ា​ក្រោយ​ ១២ MP អាច​ថត​វីដេអូ​ 4K។ របាយការណ៍​ចេញ​ផ្សាយ​កន្លង​ទៅ​ឲ្យ​ដឹង​ថា​ស្មាតហ្វូន​នេះ​នឹង​​​ផលិត​ជា​ពិសេស​សម្រាប់​អ្នក​ចូលចិត្ត​លេង​ហ្គេម។

ទាក់​ទង​នឹង​ព័ត៌មាន​ដទៃ​ទៀត​រង់ចាំ​តាម​ដាន​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​​ដើម​ខែ​ក្រោយ​ទាំង​អស់​គ្នា៕​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី