មើល​លក្ខណៈ​សម្បត្តិ​កំពូល​ស្មាតហ្វូន ៥ ម៉ូឌែល​ដែល​ចេញ​នៅឆ្នាំ ២០១៧​​

  • 2017-10-13 04:13:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ឆ្នាំ​ ២០១៧​ នេះ​ មាន​ក្រុម​ហ៊ុន​ជាច្រើន​បាន​បញ្ចេញ​នូវ​កំពូល​ស្មាតហ្វូន​របស់​ខ្លួន​ដើម្បី​មក​ប្រជែង​នៅ​ក្នុង​ទី​ផ្សារ​។ ​កំពូល​​ស្មា​ហ្វូន​មួយ​ចំនួន​ បាន​ចេញ​បន្តបន្ទាប់​​គ្នា​នៅ​បំណាច់​ឆ្នាំ ២០១៧ នេះ​។ ​​តោះ​ទៅ​មើល​លក្ខណៈ​សម្បត្តិ​របស់​កំពូល​ស្មាត​ហ្វូន​ខាង​ក្រោម​៖

Galaxy Note 8

ទំហំ​អេក្រង់ ៦,៣ អ៊ីញSuper AMOLEDបង្ហាញ​រូប​ភាព ២ ៩៦០ x ១ ៤៤០​ អង្គ​គណនាSnapdragon 835 (2.35GHz និង 1.9GHz, octa-core)​RAM​ ​៦GBអង្គ​ផ្ទុក​ទិន្នន័យ​ ​៦៤GB, ១២៨GB​ ​និង​ ​២៥៦GB​ ​ហើយ​អាច​បន្ថែម​ ​MicroSDកាមេរ៉ា​ក្រោយ​ភ្លោះ​ ​១២​ ​មេហ្គាភិចសែល​ ​ថត​វីដេអូ​ដល់​កម្រិត​ ​4Kកាមេរ៉ា​មុខ​ ​៨​ ​មេហ្គាភិចសែល​កម្លាំង​ថ្ម​ ​៣ ៣០០mAhមុខ​ងារ​​ការពារ​​ទឹក​ ​IP68។

LG V30

ទំហំ​អេក្រង់ ៦ អ៊ីញ​ប្រភេទOLEDបង្ហាញ​រូបភាព​ Quad HD+ (2880x1440) ដង់ស៊ីតេ​រូបភាព 538 ភីកសែល អង្គ​គណនា Snapdragon 835, RAM ទំហំ ៤ GBអង្គ​ផ្ទុក​ទិន្នន័យ​ ទំហំ​ ៦៤/១២៨ GB ហើយ​អាច​បន្ថែម​ ​MicroSD កាមេរ៉ា​ក្រោយ​ទំហំ​ ១៦ ​មេហ្គាភិចសែល Aperture f/1.6, Laser Detection Autofocus, បច្ចេកវិទ្យា​រក្សា​លំនឹង OIS និង EIS, កាមេរ៉ា​ទី​ពីរ​ទំហំ​ ១៣ MP ប្រភេទ​ Wide Angle Aperture f/1.9កាមេរ៉ា​ខាង​មុខ​ទំហំ​ ៥ ​មេហ្គាភិចសែល ប្រភេទ Wide Angle Aperture f/2.2ថ្មទំហំ​ ៣៣០០ mAh,មុខ​ងារ​​ការពារ​​ទឹក​ ​IP68។

iPhone 8 និង 8 Plus

Iphone 8ប្រើប្រាស់​អេក្រង់ LED -backlit ISP LCD​ ​៤,៧​អ៊ីញ​ ​បង្ហាញ​រូប​ទំហំ​ ​៧៥០x១៣៣៤​ ​និង​មាន​ដង់ស៊ីតេ​រូប​ ​៣២៥ppi ដំណើរការ​ដោយ​បន្ទះ​ឈីប​ប្រភេទ​ ​A11 Bionic​ ​និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​iOS 11RAM ២GBអង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ ​ពី​ ​៦៤GB​ ​ដល់​ ​២៥៦GBកាមេរ៉ា​ក្រោយ​ ​១២​ ​មេហ្គាភិចសែល កាមេរ៉ា​មុខ​ ​៧​ ​មេហ្គាភិចសែល មុខងារ​​ការពារ​​ទឹក​ ​IP67។iPhone 8 Plusប្រើប្រាស់​អេក្រង់​ LED -backlit ISP LCD ​៥,៥​ ​អ៊ីញ​ ​បង្ហាញ​រូប​ទំហំ​ ​១០៨០x១៩២០​ ​និង​មាន​ដង់ស៊ីតេ​រូប ៤០១ppi ដំណើរការ​ដោយ​បន្ទះ​ឈីប​ប្រភេទ​ ​A11 Bionic​ ​និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​iOS 11RAM ៣GBអង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ ​ពី​ ​៦៤GB​ ​ដល់​ ​២៥៦GBកាមេរ៉ា​ក្រោយ​ភ្លោះ​ ​១២​ ​មេហ្គាភិចសែល​កាមេរ៉ា​មុខ​ ​៧​ ​មេហ្គាភិចសែល មុខ​ងារ​​ការពារ​​ទឹក​ ​IP67 ។

Google Pixel 2 និង Pixel 2 XL

Pixel 2 ភាគ​ច្រើន​គឺ​ដូច​នឹង​ Pixel 2 XL ដែរ​ដោយ​មាន​ចំណុច​ខុស​គ្នា​បន្តិច​បន្តួច​ប៉ុណ្ណោះ​តែ​វា​បំពាក់​អេក្រង់​ FHD ហើយ​មិន​មាន​បច្ចេកវិទ្យា​ Wide Color Gamut ដូច​ Pixel 2 XL ឡើយ។ ចំពោះ​ថាមពល​ថ្ម​វិញ​​ក៏​តូច​ជាង Pixel 2 XL ដែរ ដោយ​មាន​ត្រឹម​ ២៧០០ mAh ប៉ុណ្ណោះ។Pixel 2 XLបំពាក់​​អេក្រង់​ប្រភេទ QHD អង្គ​គណនា​ Snapdragon 835 ​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ GB និង​ ១២៨ GB ប្រព័ន្ធ​បញ្ចេញ​សំឡេង​បែប​ Stereoមាន​បំពាក់​បច្ចេកវិទ្យា​ Wide Color Gamut និង​ Google Imaging Chip បច្ចេកវិទ្យា​រក្សា​លំនឹង OIS ​ធន់​នឹង​ទឹក​កម្រិត​ IP67 អេក្រង់​កញ្ចក់​ប្រភេទGorilla Glass 5 ​ទំហំ​ថ្ម ៣៥២០ mAh និង​មាន​មុខងារ​ច្របាច់​បញ្ជា​មាន​ឈ្មោះ​ថា​ Active Edge។

Huawei Mate 10

នេះ​ជា​លក្ខណៈ​សម្បត្តិ​ខ្លះ​ៗ​របស់ Mate 10 ដែល​ត្រៀម​និង​ចេញ​នៅ​ថ្ងៃ​ទី ១៦ ខែ តុលា ខាង​មុខ​នេះ​នឹង​មាន​អេក្រង់​ធំ​ដល់ ៦,២​អ៊ីញ Resolution 2160x1080p។ ផ្នែក​ខាង​ក្រោយ Mate 10 បំពាក់​កាមេរ៉ា​២​គ្រាប់​ផលិត​ដោយ LEICA មាន​ទំហំ 20​មេហ្គាភិចសែល + 23​មេហ្គាភិចសែល។ ថាមពល​ថ្ម​ធំ 4000mAh ហើយ​ដំណើរការ​ដោយ​បន្ទះ​ឈីប Kirin 970។

ចុចអាន​បន្ត៖

-iPhone ស៊េរី​ ២០១៨ នឹង​លែង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ទាំង​អស់​

-iOS 11 ស៊ី​ថ្ម​ខ្លាំង? នេះ​ដំណោះ​ស្រាយ

-Galaxy A ឆ្នាំ​ ២០១៨ នឹង​មាន​អេក្រង់​មិន​ចាញ់​ Note 8 ឬ S8

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម