Messi នឹង​បាន​ប្រាក់​លើក​ទឹក​ចិត្ត​១០០​លាន​ដុល្លារ ឲ្យ​តែ​ព្រម​ចុះ​កុងត្រា​ថ្មី​នៅ​ Barca

  • 2017-10-13 03:01:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន Lionel Messi គឺ​អ្នក​កីឡាករ​បាល់ទាត់​អ្នក​មាន​ម្នាក់​ក្នុង​ពិភពលោក ហើយ​ពេល​ខាង​មុខ​គេ​នឹង​អាច​បំបែក​កំណត់​​ថ្មី​មួយ​ទៀត​សម្រាប់​ប្រាក់​លើក​ទឹក​ចិត្ត​ប្រសិន​ព្រម​ចុះ​កិច្ចសន្យា​ថ្មី​ជាមួយ Barcelona។

យោង​តាម​ Dailymail បាន​ឲ្យ​ដឹង​ថា Barcelona គ្រោង​ម្ដង​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​​១០០​​លាន​ដុល្លារ​ដល់ Messi ដើម្បី​ឲ្យ​គេ​ពង្រីក​កុងត្រា​ជាមួយ​ក្លឹប។ បន្ថែម​លើ​ប្រាក់​លើកទឹកចិត្ត​នេះ ប្រសិន​​កីឡាករ​វ័យ​៣០​ឆ្នាំ​យល់​ព្រម​បន្ត​នៅ​​អេស្ប៉ាញ ក្នុង​កុងត្រា​ថ្មី​គេ​​នឹង​បាន​​ប្រាក់បៀវត្សរ៍​៦៥​ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍។

ប្រភព​ដដែល​បន្ត​ថា ១០០​លាន​ដុល្លារ​នេះ គឺ​ជា​កំណត់ត្រា​​ប្រាក់​លើក​ទឹកចិត្ត​​ច្រើន​ជាង​គេ​ក្នុង​បាល់ទាត់។ ការ​ហ៊ាន​ចំណាយ​បែប​នេះ​ ដោយ​សារ​​ក្រុម​នៅ​តំបន់​ Catalan មួយ​នេះ​ចង់​រក្សា​កំពូល​កីឡាករ​អាហ្សង់ទីន​ខាង​លើ​ ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម Manchester City  ចង់​ជះ​លុយ​ដ៏​មហាសាល​ផ្ទេរ​រូប​គេ។

​​​​​Barcelona ​ជា​ក្លឹប​អ្នក​មាន​មួយ​ក្នុង​លោក តែ​បើ​កុងត្រា​ខាង​លើ​កើត​ឡើង​មែន នោះ​ពួក​គេ​​នឹង​ចំណាយ​៨៤%​នៃ​​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ទៅ​លើ​ប្រាក់​ខែ​ និង​ប្រាក់​លើក​ទឹកចិត្ត​របស់ Messi ។ ក្លឹប​ក៏​សង្ឃឹម​ថា​ នឹង​មាន​​ការ​ឧបត្ថម្ភ​ដាក់​ផ្ទាំង​ផ្សព្វផ្សាយ​នៅ Nou Camp បន្ថែម​ទៀត​នៅ​ដើម​ឆ្នាំ​ខាង​មុខ​ ដើម្បី​យក​​ប្រាក់​ផ្គត់ផ្គង់​ផ្ដល់​ឲ្យ Messi៕​​

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម