វីជេ អាណូ​ បញ្ជាក់​​បញ្ហា​​​​ក្នុង​​គ្រួសារ​​ដល់​ថ្នាក់​ចង់​សម្លាប់​ខ្លួន​

  • 2017-10-13 03:39:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ សួន ភក្ដី​ ហៅ វីជេ អាណូ​ បាន​បង្ហោះ​សារ​ រៀប​រាប់​ពី​ផល​លំបាក​ក្នុង​ជីវិត​ក្រោយ​ពី​​នាង​ជ្រើស​រើស​ស្វាមី​ខុស​​ ហើយ​រងទុក្ខ​​វេទនា​ម្នាក់​ឯង​រហូត​ដល់​ថ្នាក់​ចង់​សម្លាប់​ខ្លួន​។

ជុំ​វិញ​​រឿង​រ៉ាវ​​ដែល​កើត​មាន​ឡើង​ខាង​លើ​នេះ​ វីជេ អាណូ បាន​ប្រាប់​ Sabay ថា​គឺ​ជា​ការ​ពិត​ទាំង​អស់​ ព្រោះ​​នាង​បាន​ជ្រើស​រើស​​ស្វាមី​ខុស​មិន​សម​តាម​បំណង​ប្រាថ្នា​ ទើប​ធ្វើ​ឲ្យ​ជីវិត​រងទុក្ខ​វេទនា​ ចង់​​ស្លាប់​ក៏​ស្លាប់​មិន​បាន​ ព្រោះ​តែ​បាន​សន្យា​ជាមួយ​កូន​ហើយ​ ថា​មិន​ឲ្យ​ពួក​គេ​វេទនា​ដូច​ខ្លួន​​។ ដូច្នេះ​ជីវិត​ត្រូវ​តែ​តស៊ូ​ពុះ​ពារ​​រាល់​គ្រប់​ឧបសគ្គ​ដើម្បី​អនាគត​កូន​ជា​ទី​ស្រឡាញ់​​ស្មើ​ជីវិត​។

ក្រៅ​ពី​ជ្រើស​រើស​​គ្រួសារ​ខុស​ហើយ​ ចំណែក​ឯ​ការ​រាប់​អាន​មនុស្ស​ក៏​មិន​សម​ប្រកប​ទៀត​ ​ជួប​តែ​អ្នក​ដែល​រាប់​អាន​មិន​ស្មោះ​ត្រង់​។​ តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​ អាណូ មិន​អាច​ជ្រើស​រើស​កន្លែង​កើត​បាន​ទើប​ធ្វើ​ឲ្យ​ជីវិត​នាង​ជួប​តែ​បញ្ហា​មិន​ចេះ​ចប់​ដូច្នេះ​។

នាង​ថា៖​“​អ្វី​ដែល​បង​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​​គឺ​ជា​ការពិត​ទាំង​អស់​​ ​បង​ជួប​ប្រទះ​រឿង​រ៉ាវ​បែប​ហ្នឹង​ទើប​​បង​សរសេរ​ចេញ​ពី​ចិត្ត​មក​បាន​។ ជីវិត​មនុស្ស​យើង​តែ​បែប​ហ្នឹង បើ​ជ្រើស​រើស​ផ្លូវ​ត្រូវ​គឺ​ត្រូវ​ បើ​ជ្រើស​ខុស​គឺ​ខុស​ហើយ តែ​បង​មិន​រាថយ​ទេ​ត្រូវ​តែ​ដើរ​ទៅ​មុខ​ជា​និច្ច​ដើម្បី​​អនាគត​កូន​ៗ​បង​"។

ចុចអាន៖សុទ្ធ​តែ​ស្អាត! ២១ឈុត​តំណាង​ជាតិ​ពិសេសៗ​របស់​ Miss Grand International

​​​

​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន