Espanyol បន្ទោស​កាល​វិភាគ​ La Liga ថា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទៅ​ទស្សនា​តិច​

  • 2017-10-13 03:24:48
  • ចំនួនមតិ

ចន្លោះមិនឃើញ

Espanyol បាន​បន្ទោស​ម៉ោង​ប្រកួត​ដែល​រៀបចំ​ដោយ​ La Liga ថា​ជា​មូលហេតុ​ធ្វើ​ឲ្យ​ក្លឹប​បាត់បង់​ចំនួន​អ្នក​គាំទ្រ​នៅ​រដូវ​កាល​នេះ។

ក្លឹប​នៅ​ទីក្រុង​កាតាឡាន់​ដាក់​គោលដៅ​លក់​កញ្ចប់​សំបុត្រ​សម្រាប់​មួយ​រដូវ​កាល​ (Season Ticket) ដល់​អ្នក​គាំទ្រ​ឲ្យ​បាន​​៣០០០០​នាក់​ ប៉ុន្តែ​ពួកគេ​លក់​បាន​ត្រឹម​ ២៧៣០៨​នាក់​ប៉ុណ្ណោះ​ ដែល​ចំនួន​នេះ​មិន​បាន​សម្រេច​តាម​ការ​រំពឹង​ទុក។

គ្រូ​បង្វឹក​ Quique Sanchez Flores បាន​ត្អូញត្អែរ​ថា​ការ​មិន​សម្រេច​គោលដៅ​របស់​ក្លឹប​គឺ​ដោយ​សារ​ការ​រៀបចំ​ម៉ោង​ប្រកួត​មិន​ល្អ​របស់​ La Liga។ "ពេល​វេលា​ប្រកួត​​គឺ​មិន​អំណោយផល​ដល់​ក្លឹប។ ពួក​យើង​គោរព​ចំពោះ​អ្នក​រៀបចំ​ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​អ្នក​ទាំង​នោះ​ធ្វើ​កិច្ចការ​បាន​ប្រសើរ​ឡើយ"។

ជា​ទូទៅ​ការ​លក់​សំបុត្រ​សម្រាប់​អ្នក​គាំទ្រ​គឺ​មាន​ប្រភេទ​ធំៗ​ពីរ​គឺ​ទី​មួយ​ ​កញ្ចប់​សម្រាប់​ទស្សនា​មួយ​រដូវ​កាល​ និង​សំបុត្រ​ដែល​លក់​រាយ​នៅ​រាល់​ប្រកួត។ កញ្ចប់​សម្រាប់​ទស្សនា​មួយ​រដូវ​កាល​ភាគច្រើន​គឺ​ទិញ​ដោយ​ប្រជាជន​ដែល​រស់នៅ​ក្នុង​ទីក្រុង​ដែល​ស្ថិត​នៅ​ក្បែរ​កីឡដ្ឋាន​៕

ចុចអាន៖


ប្រភព៖ Sport English ប្រែសម្រួល៖ វីរ៉ុត