E-commerce, Freeware និង I/O ធ្លាប់​ឮ​ មិនប្រាកដ​គ្រប់គ្នា​បាន​ដឹង​ទេ

  • 2017-10-13 04:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ពាក្យ​បច្ចេកទេស​ជា​ច្រើន ដែល​អ្នក​ប្រើប្រាស់​កុំព្យូទ័រ, ស្មាតហ្វូន និង​ការ​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត អ្នក​គួរ​ស្វែងយល់​ជា​ចាំ​បាច់។ ដើម្បី​ជំនួយ​ក្នុង​ការ​ប្រើប្រាស់​ឲ្យ​បាន​ធំ​ទូលាយ Sabay បន្ត​ចែករំលែក​ពាក្យ​ថ្មី ៣ ផ្សេង​ទៀត មាន E-commerce, Freeware និង I/O ដែល​អ្នក​រមែង​ជួប​ពាក្យ​ទាំង​នេះ​ជា​ញឹកញាប់។​

១.E-commerce:

​ពាក្យ​ពេញ Electronic-commerce សំដៅ​ទៅ​ដល់​ការ​ធ្វើ​អាជីវកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ឬ​បែប​អេឡិចត្រូនិក។ Amazon.com, Buy.com និង eBay ឬ Alibaba របស់​ប្រទេស​ចិន រាប់​បញ្ចូល​ជា​គេហទំព័រ​ប្រភេទ e-commerce។

ក្នុង​ទម្រង់ ២ សំខាន់​នៃ e-coomerce មាន:

  • Business-to-Consumer (B2C) សំដៅ​ដល់​អាជីវកម្ម​មួយ​ដែល​កើត​ឡើង​រវាង​ក្រុមហ៊ុន​មួយ​ផ្ដល់​សេវាកម្ម​ឲ្យ​អតិថិជន។
  • Business-to-Business (B2B) សំដៅ​ដល់​អាជីវកម្ម​មួយ​ដែល​ធ្វើ​ឡើង​រវាង​ក្រុមហ៊ុន​ពីរ។
  • ចំពោះ​ពាក្យe-business និង e-tailing ប្រសិន​បើ​អ្នក​ជួប អ្នក​អាច​កាត់​ន័យ​ស្មើ​នឹង​ពាក្យ​ e-commerce បាន ព្រោះ​ការ​បង្កើត​ពាក្យ​នេះ​ឡើង ក្នុង​គោលបំណង​ឲ្យ​មនុស្ស​មាន​ការ​យល់​ច្រឡំ​ដើម្បី​ស្រាវជ្រាវ​បន្ថែម​តែ​ប៉ុណ្ណោះ។

២.Freeware:

មនុស្ស​ភាគ​ច្រើន​ច្រឡំ​ពាក្យ​នេះ Freeware ថា​មាន​ន័យ​ស្មើ​នឹង Free Software ប៉ុន្តែ​ការ​គិត​នោះ​មិន​ត្រឹមត្រូវ​ទេ។ Freeware សំដៅ​ទៅ​រាល់​បណ្ដា​កម្មវិធី​ទាំង​ឡាយ ដែល​មាន​កម្មសិទ្ធិបញ្ញា​ត្រឹមត្រូវ ទោះ​បី​ដាក់​ឲ្យ​ទាញ​យក​ទៅ​ប្រើប្រាស់ ចែក​រំលែក​ឥត​គិត​ថ្លៃ​ក្ដី។ ពាក្យ​នេះ​ត្រូវ​បាន​គេ​ប្រើ​ចាប់​តាំង​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ និង ១៩៩០ ហើយ​មាន​កម្មវិធី ២ ធំៗ ដែល​ជា​ប្រភេទ Freeware គឺ Skype និង Adobe Acrobat។

បើ​ធៀប​នឹង Free Software វា​ខុស​គ្នា​ត្រង់ Freeware ពុំ​មាន​បើក​ឲ្យ​ទាញ​យក​កូដ​ដើម (Source Code) ទៅ​អភិវឌ្ឍ​ឬ​កែប្រែ​ថ្មី​បាន​ឡើយ ខុស​ពី Free Software អ្នក​វិស្វករ​កម្មវិធី​អាច​មាន​សិទ្ធ​ទាញ​ Source Code ទៅ​ច្នៃ​ថ្មី​បាន។ ​​​​​​ ៣.I/O:

ពាក្យ​ពេញ Input/Output ជា​ដំណើរការ​លទ្ធផល​បង្ហាញ​ទាំង​ស្រុង​លើ​កុំព្យូទ័រ​ឆ្លង​កាត់​ឧបករណ៍​ពី​ខាង​ក្រៅ។ ឧបមា​អ្នក​កំពុង​ដំណើរការ​កម្មវិធី Microsoft Word ហើយ​អ្នក​វាយ​បញ្ចូល​តួ​អក្សរ​លើ Keybord ភ្លាម​នោះ​អក្សរ​នឹង​លោត​បង្ហាញ​លើ​អេក្រង់ បែប​នេះ Keyboard ជា​ឧបករណ៍ Input (បញ្ចូល) ខណៈ​អេក្រង់​ដែល​បង្ហាញ​ចេញ​មក​ជា​ឧបករណ៍ Output (បញ្ចេញ)។

រន្ធ​ដោត​ (Port) នៅ​ជាប់​ម៉ាស៊ីន​កុំព្យូទ័រ ជា​ទូទៅ​គេ​ឲ្យ​ឈ្មោះ​វា​ថា I/O Ports ព្រោះ​នេះ​ជា​តំណ​ភ្ជាប់​នៃ Input និង Output ទៅ​កាន់​កុំព្យូទ័រ។ ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ធំៗ អ្នក​វិស្វករ​កម្មវិធី​ច្រើន​លើក​ឡើង​ពី I/O ទៅ​កាន់​អ្នក​ស្តាប់ ព្រោះ​ចង់​បង្ហាញ​ពី​ដំណើរការ​មុខងារ ផ្អែក​លើ​ការ​វាយ​បញ្ចូល​នៃ​អ្នក​ប្រើ។ ឧបមា​អំឡុង​ពេល​អ្នក​លេង​ហ្គេម​មួយ អ្នក​ចុច​ប៊ូតុង Spacebar លើ Keyboard ភ្លាម​នោះ​តួ​អង្គ​នៃ​ហ្គេម​នឹង​ធ្វើ​ការ​លោត​ឡើង៕

ចុច​អាន​បន្ត​៖

ប្រភព៖ TechLoop | pc   ប្រែសម្រួល៖ កៅ រក្សា