អស្ចារ្យ! ក្មេង​​តូចកម្ពុជា ២រូបជាប់​​ជា​​កំពូល​​ជើង​​ខ្លាំង​​ប្រចាំ​​ The Voice Kids ពិភពលោក!

  • 2017-10-13 04:18:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​កាន់​តែ​ត្រូវ​មជ្ឈដ្ឋាន​អន្តរជាតិ​ស្គាល់​ច្បាស់​បន្តិចម្ដងៗ នៅ​ពេល​ដែល​បុគ្គល​ដែល​មាន​ទេពកោសល្យ​ម្នាក់ៗ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ តាមរយៈ​ការ​បង្ហាញ​សមត្ថភាព​អស្ចារ្យ​ផ្សេងៗ។

ជាក់​ស្ដែង​ដូច​កម្មវិធី​ The Voice Kids មាន​ការ​ចូលរួម​បញ្ចេញ​សមត្ថភាព​ពី​ប្អូនៗ​កុមារ​តូចៗ​ជា​ច្រើន​រូប​ ប្រចាំ​ប្រទេស​នីមួយៗ​ ហើយ​ក្នុង​ចំណោម​នោះ​ មាន​បេក្ខភាព​ខ្លះ​បាន​ទទួល​បាន​ការ​ចាប់អារម្មណ៍​ និង​ស្រឡាញ់​ពេញ​ជា​ខ្លាំង។ អ្វី​ដែល​ជា​មោទនភាព​នោះ​ គឺ​ថ្មីៗ​នេះ​ The Voice Kids Global បាន​សម្រិតសម្រាំង​កុមារី​ដែល​មាន​សមត្ថភាព​ពិសេស​ និង​មាន​ការ​ស្រឡាញ់​ចូលចិត្ត​ជាង​គេ​ ចំនួន​ ៥​រូប​ ដែល​ជា​បេក្ខភាព​កម្មវិធី​ The Voice Kids ប្រចាំ​ប្រទេស​នានា។

គួរ​ឲ្យ​រំភើប​ក្នុង​ចំណោម​ ក្មេង​ស្រី​កំពូល​ទាំង​ ៥​ ក៏​មាន​កុមារី​កម្ពុជា​ចំនួន​ ២រូប​ផង​ដែរ​ គឺ​ កុមារី​ ឃុយ ម៉ីហៀង​ និង​ Alyssa Ly-Mandeville (កូន​កាត់​ខ្មែរ)។

១. The Voice Kids ប្រទេស​កាណាដា

កុមារី​ Alyssa Ly-Mandeville ច្រៀង​បទ​ "Who's Lovin You” (នាង​មាន​ម្ដាយ​ជាជនជាតិ​ខ្មែរ ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​បាត់ដំបង )

២. The Voice Kids ប្រទេស​រុស្ស៊ី

កុមារី​ Maria ច្រៀង​បទ​ **"Still Loving You"**

៣. The Voice Kids ប្រទេស​ឥណ្ឌូណេស៊ី

កុមារី Mutiara Malang ច្រៀង​បទ​ "Still Into You"

៤. The Voice Kids ប្រទេស​ហូឡង់

កុមារី​ Anna ច្រៀង​បទ​ "It's A Man's World"

៥. The Voice Kids ប្រទេស​កម្ពុជា​

កុមារី​ ឃុយ​ ម៉ីហៀង ច្រៀង​បទ​ "ចាំនៅ​តែ​ចាំ"

ទស្សនា​វីដេអូខាងក្រោម៖

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម