Man United ​ទៅ​ធ្វើ​សង្គ្រាម​នៅ Anfield ដោយ​គ្មានកម្លាំងសំខាន់៣រូប

  • 2017-10-13 04:19:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho នឹង​ដឹកនាំ​ក្រុម​បិសាច​ក្រហម​ Manchester United ទៅ​កាន់​ Anfield នៅ​ថ្ងៃ​សៅរ៍​នេះ​ដោយ​គ្មាន​កម្លាំង​សំខាន់​៣​គឺ Paul Pogba, Marouane Fellaini និង​ Michael Carrick។

ក្រុម​ដ៏​ជោគ​ជ័យ​បំផុត​របស់​អង់គ្លេស​ទាំង​ពីរ​ត្រូវ​ប៉ះ​គ្នា​លើក​ទី​៥១​នៅ​ Premier League ថ្ងៃ​​ស្អែក​នេះ​ខណៈ​ Liverpool ក៏​មាន​បញ្ហា​កីឡាករ​របួស​ដូច​គ្នា។ Pogba មាន​បញ្ហា​សរសៃ​ពួរ​តាំង​ពីរ​ប្រកួត​ Champions League ទល់​នឹង​ Basel ខែ​មុន​មក​ម្ល៉េះ។

Fellaini របស់​ Man Utd និង​ Sadio Mane របស់​ Liverpool មាន​វាសនា​ដូចគ្នា​គឺ​រង​របួស​អំឡុង​លេង​ឲ្យ​ជម្រើស​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ World Cup​។ ដោយ​ឡែក​ Carrick វិញ​ក៏​មិន​ទាន់​មាន​ពន្លឺ​ពី​ការ​វិល​មក​ទីលាន​ប្រកួត​វិញ​ដែរ។ របួស​របស់​រៀមច្បង​មាន​ន័យ​ថា​ Ander Herrera នឹង​បាន​ឱកាស​លេង​ជា​ជម្រើស​ដំបូង​។

Nemanja Matic នឹង​កាន់កាប់​តំបន់​បម្រើ​ជាមួយ​ Daley Blind និង​ Herrera ស្រប​ពេល​ Juan Mata ដែល​ជា​សុបិន​អាក្រក់​របស់​ Liverpool នឹង​ជួយ​ Rashford, Rashford និង​ Lukaku នៅ​តំបន់​ប្រយុទ្ធ៕

ប្រភព៖ Liverpool Echo   ប្រែសម្រួល៖ វីរ៉ុត