ក្រុម​ណា​លើក​ពាន​ហ៊្វូតសាល​ជាតិ ចុង​សប្ដាហ៍​នេះ នឹង​តំណាង​កម្ពុជា​ទៅ​ប្រកួត​ពាន​ហ៊្វូតសាល​អាស៊ាន ២០១៨

  • 2017-10-13 05:33:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ដណ្ដើម​ជើង​ឯក​ពាន​រង្វាន់​ហ៊្វូតសាល​ជាតិ ក្លៀរ ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​នេះ រវាង​ក្រុម​ខ្លាំង កំចាយមារ និង ឪម៉ាល់ បើ​ក្រុម​ណា​ឈ្នះ នឹង​ត្រូវ​តំណាង​កម្ពុជា​ទៅ​ប្រកួត​បន្ត​យក​ពាន​ហ៊្វូតសាល​អាស៊ាន AFF Futsal Club Championship 2018 ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់ រួម​ទាំង អូស្ត្រាលី។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​តំណាង​ក្រុមហ៊ុន​សាប៊ូ​កក់​សក់​ក្លៀរ បុរស ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​លើ​ពាន​រង្វាន់​ហ៊្វូតសាល​ជាតិ ២០១៧។

ពាន AFF Futsal Club Championship លំដាប់​អាស៊ាន​មួយ​នេះ ទើប​តែ​បង្កើត​កាល​ពី​ឆ្នាំ​២០១៥ ប៉ុណ្ណោះ ដោយ​មាន​ក្លឹប​មក​ពី​បណ្ដា​ប្រទេស​អាស៊ាន​ចូលរួម​ប្រកួត ខណៈ​ដែល​ក្លឹប​មក​ពី​កម្ពុជា​មិន​ធ្លាប់​ចូល​រួម​ប្រកួត​ក្នុង​ពាន​នេះ​នោះ​ឡើយ។ ក្រុម Thai Port របស់​ថៃ ទើប​តែ​លើក​ពាន AFF Futsal Club Championship 2017 កាល​ពី​ខែ​កក្កដា នេះ​កន្លង​ទៅ។

សម្រាប់​ការ​ប្រកួត​សង​សឹក​រវាង​ក្រុម ឪម៉ាល់ និង​កំចាយមារ នៅ​ថ្ងៃ​សៅរ៍ ទី១៤ ក្នុង​ទីលាន Clear Arena The Blue Sports Centerនេះ ជើង​ឯក​នឹង​ទទួល​បាន​ពាន​រង្វាន់ មេដាយ​ម្នាក់​មួយ រួម​ជាមួយ​ទឹក​ប្រាក់ ៥០០០ ដុល្លារ។ ចឹង កុំ​ភ្លេច​ចូលរួម​ទស្សនា​ការ​ប្រកួត និង​លើក​ទឹក​ចិត្ត​ដល់​កីឡាករ នៅ​ចុង​សប្ដាហ៍​នេះ​ណា៎!

អត្ថបទ៖ វិទូ