TOP​ បង្កការ​ភ្ញាក់ផ្អើល​ពេញ​ Instagram​ ពេល​​បង្ហោះ​​រូប​ ១​សន្លឹក​​នេះ!

  • 2017-10-13 04:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បាត់​មុខ​លោក​មួយ​រយៈ​ ថ្មីៗ​នេះ​ TOP ​សមាជិក​ក្រុម​ចម្រៀង​ BING BANG ​ស្រាប់​តែ​បង្ហោះ​​រូបថត​មួយ​សន្លឹក​ក្នុង​Instagram ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ខ្លាំង។

នៅ​យប់​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៧​ កំពូល​តារា​រ៉េប​មួយ​ ប្រចាំ​ក្រុម​ BIG BANG រូប​នេះ បាន​បញ្ចេញ​រូប​​ជា​ប្រភេទ​អាហារ​ម្យ៉ាង​ តែ​លោក​មិន​បាន​បញ្ជាក់​​អ្វី​លើ​រូបភាព​ដែល​លោក​បាន​បង្ហោះ​នោះ​ទេ។ ប៉ុន្តែ​ភ្លាមៗ​ រូប​នោះ​ក៏​ត្រូវ​បាន​លុបចោល​ទៅវិញ។

ទោះ​បី​ជា​ត្រូវ​បាន​លុប​ចោល​ក៏​ពិត​មែន​ប៉ុន្តែ​មាន​អ្នក​គាំ​ទ្រ​ខ្លះ​បាន​ Screenshot​ វា​ទុក​ ដោយ​សារ​ពួកគេ​មាន​ការ​ងឿង​ឆ្ងល់។

គណនី​ Instagram របស់ T.O.P

គួរ​បញ្ជាក់​ថា​រូបភាព​​របស់​លោក​ចុង​ក្រោយ​បង្អស់​បាន​បង្ហោះ​ក្នុង​Instagram គឺ​នៅ​ថ្ងៃ​ទី​៣០​ខែ​មេសា​ឆ្នាំ​២០១៧ ហើយ​អំឡុង​ពេល​មាន​បញ្ហា​ទាក់ទង​នឹង​ករណី​សេព​កញ្ឆា​ លោក​ក៏​មិន​ដែល​បង្ហោះ​អ្វី​ថ្មី​ដែរ៕

ប្រភព៖ Koreaboo   ប្រែសម្រួល៖ ញ៉េប លាងហេង