កូនកំលោះ ស្លាប់ក្នុងថ្ងៃពិសេស ដោយសារភ្ញៀវលេងជ្រុលដៃ

  • 2017-10-13 04:40:16
  • ចំនួនមតិ

ចន្លោះមិនឃើញ

នៅ​ក្នុង​សហគមន៍​ចិន​មួយ​ចំនួន ការ​លេង​ល្បែង​អាពាហ៍ពិពាហ៍ (Wedding Door Game) ជា​កត្តា​ចាំបាច់។ វា​មាន​ដើមកំណើត​មក​ពី​ទំនៀមទម្លាប់​ប្រពៃណី​ចិន​បុរាណ ដែល​កូនកំលោះ​ត្រូវ​តែ​ទទួល​បាន​ការ​យល់ព្រម​ពី​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​របស់​កូនក្រមុំ មុន​ពេល​រៀបការ។

ពី​បុរាណ​មក កូនក្រមុំ គឺ​ជា​កូនស្រី​ដែល​មាន​តម្លៃ ហើយ​គ្រួសារ​របស់​នាង មិន​ចង់​ឲ្យ​នាង​រៀបការ​ដោយ​ងាយៗ​នោះ​ទេ ពោល​គឺ​មាន​តែ​បុរស​ដែល​បាន​ឆ្លង​កាត់​ការ​ប្រលង (បច្ចុប្បន្ន​វា​ជា​ល្បែង) ប៉ុណ្ណោះ ទើប​អាច​រៀបការ​ជាមួយ​នាង​បាន។

កាល​ពី​ពេល​ថ្មីៗ​នេះ វីដេអូ​មួយ​ខ្សែ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហ្វេសប៊ុក បាន​បង្ហាញ​ឲ្យ​ឃើញ បុរស​ចំនួន ៧នាក់ ចាប់​លើក​កូន​កំលោះ ទម្លាក់​ទៅ​លើ​កូន​កៅអី​ឈើ​តូច​មួយ ដែល​វា​ជា​ផ្នែក​មួយ​នៃ​ល្បែង​អាពាហ៍ពិពាហ៍។

ជា​អកុសល ក្រោយ​ពេល​កើតហេតុ ភ្លាមៗ​នោះ​កូនកំលោះ​ហាក់​បី​ដូច​ជា​ឈឺ​ចាប់​ខ្លាំង ដោយសារ​តែ​ក្បាល​ផ្នែក​ខាង​ក្រោយ​របស់​កូន​កំលោះ​នោះ បាន​បោក​ទៅ​នឹង​ដី។ បន្ទាប់មក កូន​កំលោះ​បាន​ដេក​ទៅ​លើ​ដី និង​គ្មាន​ចលនា​អ្វី​ទាំង​អស់។

គួរ​ឲ្យ​ដឹង​ថា ការ​ប៉ះទង្គិច​ក្បាល​ផ្នែក​ខាងក្រោយ​បែប​នេះ អាច​ឲ្យ​ហូរ​ឈាម​នៅ​ក្នុង​ខួរក្បាល ឬ​ស្រាំ​លលាដ៍​ខួរ​ក្បាល ដែល​វា​អាច​ជា​មូលហេតុ​បណ្តាល​ឲ្យ​កូន​កំលោះ​ស្លាប់​បាត់​បង់​ជីវិត៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ចុច​អាន៖


ប្រភព៖ Thecoverage ប្រែ​សម្រួល៖ សេង ឡុង