រ៉ូប​​របស់​ Yoona ឃើញពីមុខសាមញ្ញៗ តែ​ខាង​ក្រោយ​អស់​ស្ទះ​ ប្រុសៗ​​អាច​​ឈាម​​​ច្រមុះ​!

  • 2017-10-13 07:24:09
  • ចំនួនមតិ

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ Yoona​​ សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​ Girl's Generation បាន​គ្រង​រ៉ូបដ៏ស្រស់ស្អាត​ចូលរួម​កម្មវិធី​ពិព័រណ៍ភាពយន្ត​អន្តរជាតិ នៅ​ទីក្រុង​ Busan។​

ម៉ូដរ៉ូបនៅខាង​មុខ​​របស់​តារា​ស្រី​រូប​នេះ​មើល​ទៅ​មិន​មាន​ភាព​សិច​ស៊ី​ប៉ុន្មាន​ទេ ប៉ុន្តែ​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្រស់​សោភា និង​ភាព​ស៊ីវិល័យ។

ប្រសិន​បើ​យើង​ក្រឡេក​មក​មើល​ផ្នែកខាង​ក្រោយ​នៃ​រ៉ូប​​នេះ​វិញ​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ និង​មនុស្ស​ជាច្រើន​ដែល​មាន​វត្តមាន​នៅ​ក្នុង​កម្ម​វិធី​សម្លឹង​មើល​មិន​ដាក់​ភ្នែក​ឡើយ​​ ព្រោះអាច​នឹង​មើល​ធ្លុះ​នូវរាង​ដ៏​សិច​ស៊ី​ និង​​រាង​​គូទ​​ដ៏ស្រស់ស្អាត​របស់​នាង​ថែម​ទៀត។

ទោះ​បី​ជា​​នាង​ចុះ​ពី​លើ​រថយន្ត​មាន​សន្តិសុខ​នៅ​ពី​ក្រោយ​ក៏​មិន​អាច​បាំង​បាន​ដែរ។

យើង​ដឹង​ហើយ​ថា Yoona​នៃ​សមាជិក​ក្រុម​មួយ​នេះ​មាន​ទេពកោសល្យ​ទៅ​លើ​ការ​រាំ​ និង​ច្រៀង តែ​ងាក​មក​មើល​ទេពកោសល្យ​នៃ​ការ​សម្តែង​ក៏​មិន​ណយ​ដែរ៕​


ប្រែសម្រួល៖ ញ៉េប លាងហេង