មិន​ចង់​ខ្ជះខ្ជាយ​លុយ​ឲ្យ​គេ​លាង​ម៉ាស៊ីនត្រជាក់ សាក​ប្តូរ​អារម្មណ៍​មក​សម្អាត​ខ្លួន​ឯង​វិញ​មើល៍

  • 2017-10-13 06:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃ​នេះស្ទើរតែ​គ្រប់​គ្រួសារ​ត្រូវការ​ម៉ាស៊ីនត្រជាក់ ដើម្បី​រក្សា​សុខុមាលភាព​នៅ​ក្នុង​ក្រុម​គ្រួសារ​។ ជាមួយ​បច្ចេកវិទ្យា​កាន់តែ​ទំនើប ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី​ភាគច្រើន​ដូចជា Samsung 8-Pole Inverter ជាដើម ដែល​បាន​បំពាក់​នូវ​សមត្ថភាព​ពិសេស​គួរ​ឲ្យ​កត់សម្គាល់ ដូចជា​ដំណើរ​ការ​ខ្លាំង ឆាប់​ត្រជាក់ ប្រើប្រាស់​ថា​ម​ពល​តិច ធន់ និង មាន​តម្លៃ​សម​រ​ម្យ​។

ដោយសារ​អ្នកប្រើប្រាស់ ភាគច្រើន​គិតថា​ការ​សម្អាត​អាច​ចំណាយ​ថវិកា​ខ្ជះខ្ជាយ ចឹង​ថ្ងៃ​នេះ Sabay នឹង​ណែនាំ​អំពី​វិធី​ងាយៗ ក្នុង​ការ​សម្អាត​ម៉ាស៊ីនត្រជាក់​ដោយ​ខ្លួនឯង​។

១.សម្អាត​សន្ទះ​ខ្យល់​ចេញ​៖ មុននឹង​សម្អាត​អ្នក​គួរ​បិទ​កុងតាក់​ភ្លើង​ជាមុនសិន បន្ទាប់មក​យក សន្ទះ​ខ្យល់​ទៅ​លាង​ដោយ​ប្រើ​ច្រាស​ដុស​ថ្ន​មៗ រួច​ទុក​វា​ឲ្យ​ស្ងួត​។​

២.បាញ់​ស្ព្រៃ​លាង​សន្ទះ​ស្តើងៗ​៖ ជូត​ធូលី​នៅ​បរិវេណ​ជុំវិញ​រួច​បាញ់​ស្ព្រៃ​ហ្វូ​ម លាង​ឲ្យ​សព្វនៅ សន្ទះ​ស្តើងៗ រួច​ទុក​វាពី ២០-៣០ នាទី ដើម្បី​ឲ្យ​ស្ព្រៃ​ដំ​ណើ​រការ​ការលាង​ដោយ​ខ្លួនឯង​។​

៣.ជៀសវាង​ប្រើ​ហ្វូ​ម​សម្អាត​ដែល​គ្មាន​គុណភាព​៖ ប្រយ័ត្ន​ចំ​ពោះ​ការ​ទិ​ញ​សារ​ធាតុគីមី មួយ​ចំនួន ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​រាយប៉ាយ​ពពុះ​គ្រប់​ទីកន្លែង និង​អាច​បំផ្លាញ​ម៉ាស៊ីនត្រជាក់ របស់​អ្នក​។​

៤.អ្នក​អាច​ប្រើ​ថង់​លាង​សម្អាត​ម៉ាស៊ីនត្រជាក់​៖ វា​ជា​ថង់​ដែល​ត្រូវបាន​រចនា​ឡើង ដើម្បី​ចាប់​ទឹក​កខ្វក់​ដែល​ប្រមូល​ផ្តុំ​នៅពេលលាង​សម្អាត​ម៉ាស៊ីនត្រជាក់​របស់​អ្នក​។​

៥.ដាក់​សន្ទះ​ខ្យល់​ចូល​វិញ​៖ រួច​បើក​ខ្យល់ ដោយ​បញ្ជា​ដោយ​តេ​ឡេ​កំណ​ត់​លេខ​២៤ រួច​ទុក​ពី ៤៥ ទៅ ៦០​នាទី ដើម្បី​សម្អាត​វា​។

.ចំពោះ​ម៉ាស៊ីនត្រជាក់​ម៉ាក​សាម​សុង The Triangle ដែល​មាន​បំពាក់​នូវ​បច្ចេកវិទ្យា 8-Pole Inverter ការសម្អាត​នឹង​កាន់តែ​ងាយស្រួល ដូច្នេះ សូម​ទស្សនា​នូ​វ​វីដេអូ​នេះ​ទាំងអស់គ្នា​៖

ដោយ៖ ថា ម៉ាលីដា