Atletico ជា​ក្លឹប​ទី​២ ដែល​ Messi​ ទាត់​ចូល​ច្រើន​ជាង​គេ​ក្នុង​អាជីព

  • 2017-10-13 07:12:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona នឹង​ធ្វើ​ការ​ហោះហើរ​ទៅ​កាន់​ទីក្រុង​ Madrid ដើម្បី​តទល់​នឹង Atletico Madrid ​នៅ​ថ្ងៃ​ស្អែក ក្នុង​កីឡដ្ឋាន​ថ្មី Wanda Metropolitano ដោយ​គ្មាន​អ្នក​គាំទ្រ​របស់​ខ្លួន​ជា​លើក​ទី​២។

ក្រុម​ដែល​មាន​មូលដ្ឋាន​ក្នុង​តំបន់ Catalan កំពុង​ឈរ​លេខ​១​ក្នុង​តារាង​ពិន្ទុ ដាច់ Atletico ៦​ពិន្ទុ កំពុង​នៅ​លេខ​៤។ អ្វី​ដែល​ជា​រឿង​គួរ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រកួត​នេះ តាម​ស្ថិតិ​ក្រុម​លោក Diego Simeone ជា​ក្រុម​ដែល​ Messi រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ទី២​ បន្ទាប់​ពី Sevilla។

ក្នុង​អាជីព​របស់​កីឡាករ​អាហ្សង់ទីន​រូប​នេះ​​ធ្លាប់​បំប៉ោង​សំណាញ់​ទី​ Atletico ដល់​ទៅ​២៧​ដង និង​​ទម្លុះ​ដៃ​អ្នក​ចាំទី​របស់ Sevilla បាន​២៩​ដង​ឯណោះ​គិត​គ្រប់​កម្មវិធី។ បើក​គិត​​ក្នុង​ La Liga, Messi ជួប Atletico ២២​រក​បាន​២២​គ្រាប់​មានន័យ​ថា គិត​ជា​មធ្យម​ភាគ ១​ប្រកួត​១​គ្រាប់។ ជំនួប​នៅ​ថ្ងៃ​ស្អែក អាច​ថា​ជា​គេ​លំបាក​​សម្រាប់ Atletico ព្រោះ​ពេល​នេះ​ Messi កំពុង​ឡើង​ជើង​ខ្លាំង ក្នុង​លីគ​គេ​រក​បាន​១១​គ្រាប់​បាត់​ទៅ​ហើយ​ ត្រឹម​៧​ប្រកួត៕

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម