ស្គាល់​អត្តសញ្ញាណ​២​ក្រុម​វាយ​គ្នា​លើ​តារាង​បាល់ ​ផ្អើល​ហ្វេសប៊ុក​ម្សិលមិញ

  • 2017-10-13 08:01:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយ​បង្ហាញ​ពី​ក្រុម​​បាល់ទាត់​ពីរ​ក្រុម បាន​​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា និង​លើ​អាជ្ញាកណ្ដាល​ ធ្វើ​ឲ្យ​​ផ្ទុះ​​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ម្សិលមិញ ហើយ​ពេល​នេះ​ដឹង​ពី​អត្តសញ្ញាណ​ក្រុម​ទាំង​នោះ​ហើយ។

ហេតុការណ៍​នោះ​កើត​ឡើង​លើ​ក្រុម​២​ដែល​លេង​ក្នុង​លីគ​ទី​២​របស់​ឥណ្ឌូណេស៊ី​ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​កន្លង​ទៅ​នៅ​​កីឡដ្ឋាន  Kanjuruhan Stadium ក្នុង​ទីក្រុង  Malang។ វា​គឺ​ជា​ការ​ជម្រុះ​ដ៏​សំខាន់​រវាង​ក្រុម Persewangi Banyuwangi និង PSBK Blitar ដើម្បី​ជៀស​ផុត​ពី​តំបន់​ដែល​ត្រូវ​​កាត់​ចេញ។

អំពើ​ហិង្សា​បាន​កើត​ឡើង​តាំង​ពី​ដើម​វគ្គ ហើយ​កីឡាករ​៣​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ទីលាន មុន​ពេល​​ការ​ប្រកួត​បាន​ផ្លុំ​កញ្ចែ​​បញ្ចប់​។ ទម្រាំ​តែ​ចប់​ ក្នុង​រង្វង់​៩០​នាទី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន ក្នុង​​ការ​មាន​ការ​តវ៉ា​ទៅ​អាជ្ញាកណ្ដាល​ដោយ​កាយវិការ​មិន​សមរម្យ រហូត​ដល់​ដេញ​វាយ​ទៀត​ផង៕

តោះ​! ទៅ​មើល​ការ​ប្រកួត​ស៊ី​សាច់​ហុច​ឈាម​មួយ​នេះ៖

ចុចអាន៖

ប្រភព៖ Football Tribe   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ