ត្រៀមជួបគ្នាក្នុងការបង្ហាញម៉ូដដ៏អស្ចារ្យថ្មីៗ ដែលមិនធ្លាប់ឃើញពីមុន

  • 2017-10-13 09:17:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីប៉ុន្មានថ្ងៃមុន Page Watch Empire ជា Page របស់ក្រុមហ៊ុននាំចូលនាឡិកាដៃម៉ាក Ice-Watchបានបង្ហោះ Teaser បែប Fashion តាមរយៈតារាម៉ូដែលមួយរូបគឺកញ្ញា ចាន់ គង់ការ ក្នុងនោះប្រិយមិត្តបញ្ចេញចម្ងល់ថាវីដអូនោះចង់និយាយពីអ្វី។

ដើម្បីបញ្ចប់មន្ទិល ថាតើវីដេអូដែលបង្ហោះថ្ងៃមុនជាអ្វី? ថ្ងៃនេះក្រុមហ៊ុន Ice-Watch បានធ្វើសន្និសីទព័ត៌មានមួយកាលពីព្រឹកមិញនៅ SUN & MOON, Urban Hotel ដោយអ្នករៀបចំកម្មវិធីនេះផ្ទាល់បានឲ្យដឹងថា វីដេអូនោះចង់បង្ហាញពីកម្មវិធីមួយមានឈ្មោះថា TIME OF FASHION SHOW ជាកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ដែលច្នៃម៉ូតដោយកូនខ្មែរ និងអ្នកច្នៃម៉ូដដែលមានបទពិសោធន៍មកពីក្រៅប្រទេស អមនឹងម៉ូដែលនាឡិកាចេញចុងក្រោយរបស់ Ice-Watch នឹងបង្ហាញប្រិយមិត្តឆាប់ៗនេះ។

ជាមួយគ្នានេះបើតាមការឲ្យដឹងពីអ្នកឌីហ្សាញវ័យក្មេងលោក រតនៈ និង សីហា ដែលជាអ្នកច្នៃម៉ូដទាំងស្រុងសម្រាប់កម្មវិធីខាងលើបានឲ្យដឹងថា ម៉ូដដែលពួកលោកលើកយកមកមាន ៣ Concept ហើយម៉ូដទាំងនោះទាំងពីរនាក់ចំណាយរយៈពេលជាង១ខែ ដើម្បីសម្រិតសម្រាំងពិសេស សម្រាប់កម្មវិធី TIME OF FASHION SHOW។

ម្នាក់ៗសុទ្ធតែមានគំនិតច្នៃប្រឌិតរៀងខ្លួន តែយ៉ាងណាចង់ដឹងច្បាស់កុំភ្លេចមកចូលរួម ដើម្បីបានស្វែងយល់ពីភាពអស្ចារ្យនេះ ជាមួយតារាបង្ហាញម៉ូដស្រីប្រុសចំនួន ២០នាក់ផងដែរ។

កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅសណ្ឋាគារ SUN & MOON, Urban Hotel ចាប់ពីម៉ោង 5:00 ល្ងាចតទៅ ដែលមានការចូលរួមឧបត្ថម្ភពីសណ្ឋាគារ SUN & MOON, Urban Hotel, ក្រុមហ៊ុន Digi, ALEXBUNTHA Photographer, និង YVES ROCHER៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម