សហ​គ្រិន​វ័យ​ក្មេង​​១២​រូប ចែក​រំលែក​តិចនិក​បញ្ចៀស​ក្ស័យ​ធន

  • 2017-10-13 09:08:46
  • ចំនួនមតិ

ចន្លោះមិនឃើញ

ឆ្នាំនេះ​ សហគ្រិន​១២​រូប​ ដែល​មក​ពី​អាជីវកម្ម​១២​ផ្សេង​គ្នា​ នឹង​ចូលរួម​កិច្ច​ពិភាក្សាតុ​មូល ក្នុងសន្និសីទ​​​ “រៀនធ្វើជំនួញ” ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩ ខែ​តុលា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា (តិចណូ) រយៈពេល​មួយ​ថ្ងៃ​ពេញ។

សន្និសីទ​នេះ​ធ្វើ​ឡើង ក្រោម​ប្រធានបទ​ “ចាប់​ផ្តើម​កុំ​ឲ្យ​ក្ស័យធន”​ ដោយ​មាន​​ស្ថាបនិក និង​អគ្គនាយក​ក្រុមហ៊ុន​ដែល​មាន​សមិទ្ធផល​គួរ​ឲ្យ​កត់​សំគាល់ ដើម្បី​ចែក​រំលែក​រឿង​រ៉ាវ​ល្អៗ​ និង​មេរៀន​សំខាន់​ទាំង​ជោគជ័យ និង​បរាជ័យៗ ដោយ​ដក​ស្រង់​ចេញ​ពី​ដំណើរ​នៃ​ការ​ធ្វើ​ជំនួញ​របស់​ពួក​គេ។

សហគ្រិន​ទាំង​១២​រូប​សុទ្ធ​សឹង​ជា​បុគ្គល​ដែល​បាន​ចាប់​ផ្តើម​ជំនួញ​ពី​ចំនុច​សូន្យ​ ឬ ក៏​បាន​កែ​ប្រែ​ជំនួញ​លក្ខណ:​គ្រួសារ​ ឲ្យ​ក្លាយ​ជា​ជំនួញ​ស្តង់ដា និង​នាំ​មុខ​នៅ​កម្ពុជា។ ស្ថិត​ក្នុង​វ័យ​៣០ និង​ក្រោម​៤៥ឆ្នាំ សហគ្រិនវ័យ​ក្មេង​ទាំង​នោះ មិន​ត្រឹម​តែ​បាន​ចូលរួម​បង្កើត​ការងារ សរុប​រាប់​ពា​ន់​កន្លែង និង​ជំនាញ​ដល់​ទីផ្សារ​កម្ពុជា​នោះ​ទេ ថែម​ទាំង​បាន​បង្កើត​យីហោ(brand) ដ៏​រឹងមាំ និង​ស្តង់ដា​គុណភាព​នៅ​ក្នុ​ងវិស័យ​រៀងៗ​ខ្លួន។

ចំណុច​សំខាន់​នៃ​កិច្ច​ពិភាក្សា​តុមូល​នឹង​ផ្តោត​ទៅ​លើ​ការ​ចាប់​ផ្តើម​អាជីវកម្ម​ដំបូង ការ​ប្រមូល​គំនិត  វិភាគ​ទីផ្សារ គ្រប់គ្រង​ប្រតិបត្តិការ ធ្វើ​ទីផ្សារ និង​ទប់ទល់​នឹ​ងការ​ប្រកួត​ប្រជែង ដែល​ចេញ​ពី​យុទ្ធសាស្រ្ត​ផ្ទាល់​ដែល​វាគ្មិន​ធ្លាប់​បាន​អនុវត្ត។

សមាសភាពវាគ្មិនទាំង១២រូប៖

  • លោក សោម សម្បត្តិ អគ្គនាយក​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ (ផ្នែក​ឧស្សាហកម្ម​សំណង់)

  • លោក ហ៊ុន ចាន់សាន​​ អគ្គ​នាយក​ក្រុមហ៊ុន​Re-Edge (ផ្នែក​ស្ថាបត្យកម្ម)

  • លោក ហេង ម៉េងហូ អគ្គ​នាយក​ក្រុមហ៊ុនLibra (ផ្នែក​សេវាកម្ម​សន្តិសុខ)

  • លោក កែវ ឡង់ឌី ម្ចាស់​ភាគហ៊ុន និង ជា​ប្រធាន​ផ្នែក​អភិវឌ្ឍ​ជំនួញ Baby Outlet (ផ្នែក​ចែកចាយ​សម្ភារៈកុមារ)

  • លោកស្រី សំ លីណា​ អគ្គ​នាយិកា​ក្រុមហ៊ុនEllesse (ផ្នែក​ចែក​ចាយ​គ្រឿង​សង្ហារិម)

  • លោកស្រី ឃី មុន្នី​ អគ្គនាយិកា​ក្រុមហ៊ុនAmru Rice (ផ្នែក​កសិកម្ម​ស្រូវ និង​នាំ​ចេញ​អង្ករ)
  • លោក Thai Jerry អគ្គ​នាយក​ក្រុមហ៊ុន@home Photography (ផ្នែក​ថតរូប និង វីដេអូ)
  • លោក ឃួន សុភ័ទ្ទ អគ្គ​នាយក​ក្រុមហ៊ុន Morakot Technology (ផ្នែក​ព័ត៌មានវិទ្យា)
  • លោក ទិត សុធារ៉ា អគ្គនាយក NOIR COFFEE (ផ្នែកកាហ្វេ)

  • លោក សៀង សុបញ្ញា អគ្គនាយក​វិទ្យាស្ថាន Cam-ASEAN (ផ្នែកអប់រំ)

  • កញ្ញា ហៃ អែលណា អគ្គនាយិកា​រង​ក្រុមហ៊ុន T-Shop  (ផ្នែក​ចែក​ចាយ​គ្រឿង​អេឡិច​ត្រូនិច​ទូរស័ព្ទ)
  • លោក សេង ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អនុស្សា (ផ្នែក​រៀបចំ​ព្រឹត្តិការណ៍)

​សន្និសីទ​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន អនុស្សា និង​ឧបត្ថម្ភ​ធំ​ដោយ ​ថ្នាំ​ពណ៌ជាតិ​ សហការណ៍​ឧបត្ថម្ភ​ដោយBerocca។​ សំបុត្រចូលរួមតម្លៃ 6$ នៅមុនថ្ងៃ 29 តុលា និង 7$ នៅថ្ងៃ២៩ តុលា។

ទំនាក់​ទំនង​ទិញ​សំបុត្រ​តាម​ភ្នាក់ងារ​នៅ​តាម​សកលវិទ្យាល័យ៖ PUC 070 848 171, IFL 086 71 25 33, 096 67 07 063, 096 38 38 566, 070 425 654, ACE 016 555 003, 077 59 59 90, BIU 093 374 537, 092 264 219, 078 947496, CJCC 098 414 717, ITC 069 738 728, 093 392520, Beltei 069 727 228, RUPP 086 66 35 49, Norton 012 235 843, SITEC 010 44 64 62, RUFA 098 884 106, NIB 010 463 798

ព័ត៌មាន​បន្ថែម​អាច​ទទួល​បាន​តាម​ហ្វេសប៊ុក Anussa Event Planner ឬ ទូរស័ព្ទលេខ 012 230 140 / 010 911 776 ។​

    ​    

   


អត្ថបទ៖ ដៃគូសហការ