គ្រាន់​តែ​ទេពច្យុតិ​ធ្លាក់ ធ្វើ​ឱ្យ​គ្រួសារ​ដែល​មាន​កូន​ស្រី​ភ័យ​គ្រប់​គ្នា!

  • 2017-10-13 09:14:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាតុភូត​ទេពច្យុតិ​ធ្លាក់​ត្រូវ​បាន​អ្នក​ស្រុក​យល់​ថា ជា​អព្ភូតហេតុ​មិន​ល្អ​សម្រាប់​ស្រុក​ទេស ដោយ​សារ​តែ​ទេព្ដា​ចាញ់​សិល្ប៍​បិសាច ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ភាព​វឹកវរ។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ គឺ​មាន​តែ​បញ្ជូន​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ទៅ​បូជា​ដល់​បិសាច ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គ្រួសារ​ដែល​មាន​កូន​ស្រី ជួប​រឿង​ភ័យ​ព្រួយ។

ឪពុកម្ដាយ​ប៊ែលលីន​ក៏​មិន​ខុស​ពី​គ្រួសារ​ដទៃ​ដែរ ព្រោះ​ប៊ែលលីន​គឺ​ជា​ក្មេង​ស្រី​បរិសុទ្ធ ហើយ​មិន​យូរ​ទេ កង​ការពារ​រាជវាំង​នឹង​មក​ចាប់​នាង​យក​ទៅ​បូជា​មិន​ខាន។ ដូច្នេះ​ហើយ ប៊ែលលីន​មាន​តែ​បង្ខំ​ចិត្ត​តែង​ខ្លួន​ជា​មនុស្ស​ប្រុស ហើយ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ផ្ទះ​តែ​ឯង ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន។

តើ​ស្រី​តូច​គួរ​ឱ្យ​អាណិត​នេះ នឹង​ជួប​រឿង​អ្វី​ខ្លះ​ក្នុង​ដំណើរ​​ផ្សង​ព្រេង​នេះ? បើ​ចង់​ដឹង​កុំ​ភ្លេច រង់ចាំ​អាន​ទាំង​អស់​គ្នា នៅ​ក្នុង​រឿង «បំបែក​អាថ៌កំបាំង​បិសាច» របស់​អ្នក​និពន្ធ ខឹម ឌីណា ដែល​នឹង​ចេញ​ផ្សាយ​នៅ​លើ​ប្រលោមលោក​Sabay នៅ​ថ្ងៃ ចន្ទ ទី ១៦ ខែ តុលា ឆ្នាំ ២០១៧ ខាង​មុខ​នេះ។


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ

អត្ថបទ៖ ខ្មៅ