មក​មើល​ Chester Bennington ច្រៀង​ក្នុង​កម្មវិធី "Carpool Karaoke” ប៉ុន្មាន​ថ្ងៃ​មុន​ស្លាប់

  • 2017-10-13 09:25:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង Linkin Park ទើប​តែ​ថត​វីដេអូ​វគ្គ​មួយ​នៃ​កម្មវិធី "Carpool Karaoke” តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល Chester Bennington បាន​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត​ ហើយ​ទី​បំផុត​​ពេល​នេះ​ឈុត​ឆាក​កម្មវិធី​នេះ​ត្រូវ​បាន​គេ​ដាក់​បញ្ចាំង។

លោក Chester និង​សមាជិក​ក្រុម Linkin Park បាន​ចូល​រួម​ថត​វគ្គ​មួយ​ពី​ក្នុង​កម្មវិធី "Carpool Karaoke” របស់​ Apple Music យ៉ាង​សប្បាយ​រីករាយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា។ វា​ជាវីដេអូ​មួយ​ ដែល​បង្ហាញ​ពី Chester មាន​ភាព​សប្បាយ​រីក​រាយ​ជា​ខ្លាំង ដោយ​លើក​យក​បទ​ចម្រៀង​ល្បីៗ​របស់​ក្រុម Linkin Park មក​ច្រៀង​ឡើង​វិញ​ ដោយ​មាន​អ្នក​កំប្លែង Ken Jeong ចូល​រួម​ជាមួយ​គ្នា។ នេះ​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ដែល​ Chester សម្រេច​ចិត្ត​ធ្វើ​អត្តឃាត​ពេល​ខ្លួន​មាន​អាយុ​ ៤១ ឆ្នាំ​ តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​វីដេអូ​នេះ​ថត​រួច​តែ​ប៉ុណ្ណោះ៕

តោះ! អីចឹង​មក​មើល​វីដេអូ​ទាំង​អស់​គ្នា!

អាន​អត្ថបទ៖

ប្រភព៖ Hollywoodlife   ប្រែ​សម្រួល៖ ធារ៉ូ