លោក គួច ផេង ជាប់ជាប្រធាន​សមាគមសហគ្រិន​វ័យក្មេង​កម្ពុជាអាណត្តិថ្មី

  • 2017-10-13 10:11:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​គួច ​ផេង ត្រូវបាន​បោះឆ្នោត​ជាប់ជា​ប្រធាន​សមាគម​សហគ្រិនវ័យ​ក្មេងកម្ពុជា​សម្រាប់​អាណត្តិឆ្នាំ២០១៨​ ដល់ឆ្នាំ២០២០​ ជំនួស​លោកឧកញ៉ា​ សុខ ពិសិដ្ឋ ​ដែលត្រូវ​ផុតអាណត្តិ​ ។ ​ពិធីប្រកាស​ផ្ទេរ​តំណែងនេះ​ ធ្វើឡើង​នៅថ្ងៃទី​១៣ ខែតុលា ឆ្នាំ​ ២០១៧ នេះ​ ​នៅសណ្ឋាគារ​ Le Royal ក្នុងទីក្រុង​ភ្នំពេញ​។

លោកឧកញ៉ា​ សុខ ពិសិដ្ឋ ថ្លែង​ក្នុង​ពិធី​ផ្ទេរ​តំណែង​នោះថា​សមាគមនេះ​ត្រូេះបានបង្កើត​ឡើង​ដោយ​សហគ្រិន​វ័យ​ក្មេង​មួយ​ក្រុម​កាលពី​ឆ្នាំ​២០០៩ មកពី​វិស័យ​ផ្សេងៗគ្នា។ ការ​បង្កើត​សមាគមនេះ​លោក​ថា​ ក្នុង​គោលបំណង​ផ្ទេរ​នូវ​ចំណេះ​ដឹង និងចំណេះ​ធ្វើ​​ដើម្បី​បានទទួល​ឱកាស​អាជីវកម្ម​នៅ​កម្ពុជា អាស៊ាន និងពិភព​លោក។​

(នៅខាងឆ្វេង លោក គួច​ ផេង ក្នុងពិធីទទួលតំណែង)

លោក​​ គួច​ ផេង ជា​ពាណិជ្ជករ​​កំពុង​កាន់​កាប់​​ពហុ​អាជីវកម្ម ដូចជា​​​​ក្រុមហ៊ុន Advanced Glory Logistics Group និងក្រុមហ៊ុន​ Triumph Link Holding Limited ជាដើម។ មុន​ក្លាយ​ជា​ប្រធាន​ YEAC លោក​ធ្លាប់​ជា​​​សមាជិក​ក្រុម​​ភិបាល​​​ជាន់​ខ្ពស់​​​របស់​​សមាគម​​​នេះ ហើយក៏​ធ្លាប់​ជាប់​ជា​ប្រធាន​ថ្នាក់​ជាតិ​របស់​សភា​យុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (JCI Cambodia) អាណត្តិ​ឆ្នាំ ២០១៥ ផងដែរ។ ការទទួល​តំណែងនេះ​ ​លោកនឹង​ចូលរួម​ចំណែក​ជួយឲ្យវិស័យ​សហគ្រាស​ធុនតូច​ និងមធ្យម​នៅកម្ពុជា​កាន់តែរីក​ចម្រើនថែម​ទៀត​ តាមរយៈ​សមាគម​សហគ្រិនវ័យ​ក្មេងកម្ពុជា​( YEAC) ៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម