G-Devith សម្ងំ​ថត Pre-Wedding ជាមួយ ទេព បូព្រឹក្ស ប៉ះ​គ្នានឹងគូស្នេហ៍​នាង​ ខ្ញុង

  • 2017-10-14 00:11:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ម្សិលមិញ​​មិនមែនមាន​តែ ងួន ចាន់ដេវីត និង​ ទេព បូព្រឹក្ស មួយគូ​​ប៉ុណ្ណោះ​ទេដែល​បានថត​ Pre-Wedding ឲ្យ​សម្អាងការវីន ក្នុង​នោះ​មាន​​ លោក វី ជីវន្ត រួម​ជាមួយ​គូស្វាមី​ភរិយា​អ្នក​នាង ខ្ញុង និង​លោក កៃដ​ ផង​ដែរ។

អ្វី​ដែលគួរ​ឲ្យ​ចាប់​អារម្មណ៍​នោះធ្លាប់​តែ​ឃើញ​តារា​ចម្រៀង ងួន ចាន់ដេវីត និយម​លេង​ស្ទីល​បែប​កូរ៉េ តែ​ម្តង​នេះ​ស្លៀក​ឈុត​រៀប​ការ​វិញ​ម្តង​ ឃើញ​ហើយ​កាន់​តែ​ស្រស់​សង្ហាបែប​កូន​កំលោះ​វិញ​ម្តង។

បើ​តាម​ការអះអាង​ពី​ម្ចាស់បទ "ចម្រៀង​នេះ​សម្រាប់អូន" លោក​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ថត​ឲ្យសម្អាង​ការ។ លោក​ថាវា​ពិត​ជា​អស្ចារ្យ ​ព្រោះ​ឈុត​បែប​នេះ​លោក ​មិន​ងាយ​នឹង​បាន​ស្លៀក​នោះ​ទេ។

កុំ​ឲ្យ​ខាត​ពេល​យូរ​ មក​មើល​​រូបភាព​ស្អាតៗ​ខាង​ក្រោម៖


អត្ថបទ៖ ថា ម៉ាលីដា

ផ្តល់សិទ្ធិដោយ៖ សម្អាងការវីន