កីឡាករ​ ៤​រូប​ Neymar យក​ធ្វើ​ជា​និមិត្តរូប​ពេល​ខ្លួន​នៅ​ក្មេង

  • 2017-10-13 12:04:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា កីឡាករ​នីមួយៗ​តែង​មាន​កីឡាករ​ដែល​ជា​និមិត្តរូប​របស់​ខ្លួន ព្រោះ​ការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​ពួក​គេ​រៀន​សូត្រ​ពី​កីឡាករ​ទាំង​នោះ ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគ​ជ័យ​នៅ​ក្នុង​អាជីព​របស់​ខ្លួន។ មិន​ខុស​ពី​កីឡាករ​ផ្សេង​ទៀត​នោះ​ទេ Neymar ក៏​មាន​កីឡាករ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន​ផង​ដែរ ហើយ​បើ​តាម​ការ​សម្ភាសន៍​រវាង​ Neymar និង​ទូរទស្សន៍ Palmeiras កីឡាករ​ទាំង​នោះ​មាន​ដូច​ត​ទៅ៖

១. Evair Aparecido Paulino៖ ខ្សែ​ប្រយុទ្ធ​កណ្ដាល​ប្រេស៊ីល​រូប​នេះ បាន​ស៊ុត​ចូល​រហូត​ដល់​ទៅ ១២៥​គ្រាប់​ឲ្យ​ក្លឹប​ប្រេស៊ីល Palmeiras (ក្លឹប​ដែល​ Neymar គាំទ្រ​កាល​ពី​នៅ​ក្មេង)។

២.Marcos Roberto Silveira Reis៖ ដូច Evair ដែរ អ្នក​ចាំ​ទី​ប្រេស៊ីល​រូប​នេះ ក៏​ជា​កីឡាករ​លេង​ឲ្យ​ក្លឹប Palmeiras ដែរ។ អ្នក​ចាំ​ទី​រូប​នេះ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​អំឡុង​​ World Cup ឆ្នាំ ២០០២ រហូត​ជួយ​ឲ្យ​ប្រេស៊ីល​ឈ្នះ​ពាន​ World Cupលើក​ទី ៥ របស់​ខ្លួន​នៅ​ពេល​នោះ។

៣.Alexsandro de Souza៖ ជា​កីឡាករ​ប្រេស៊ីល​មួយ​ទៀត ដែល​Neymar យក​ធ្វើ​ជា​និមិត្តរូប។ ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ក៏​ធ្លាប់​បាន​លេង​ក្នុង​ក្លឹប​ Palmeiras ផង​ដែរ តែ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​របស់​ខ្លួន​នៅ​ពេល​លេង​ឲ្យ​ក្លឹប​ទួរគី Fenerbahce ដោយ​កីឡាករ​រូប​នេះ​ស៊ុត​ចូល​បាន ១៧១ គ្រាប់ បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន ១៣៦⁣គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៣៤១​ប្រកួត​ឲ្យ​ក្លឹប។

៤.Rivaldo៖ ខ្សែ​បម្រើ​ប្រយុទ្ធ​ប្រេស៊ីល​រូប​នេះ ជា​កីឡាករ​ឆ្នើម​មែន​ទែន កាល​ពី​ខ្លួន​លេង​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ពី​ឆ្នាំ ១៩៩៧ ដល់​ឆ្នាំ ២០០២។ ក្នុង​អំឡុង​ពេល​នោះ​ដែរ Rivaldo បាន​ឈ្នះ​ពាន​ Ballon D'or នៅ​ឆ្នាំ ១៩៩៩៕

ប្រភព៖ Marca   ប្រែសម្រួល៖⁣ ហ៉ីម⁣⁣ រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី