រុស្ស៊ី​ពន្យារ​ពេល​បាញ់​បង្ហោះ​យាន​ដឹកទំនិញ​ទៅ​កាន់​ស្ថានីយ​អវកាស​ដោយ​គ្មាន​ហេតុផល​

  • 2017-10-13 12:15:41
  • ចំនួនមតិ

ចន្លោះមិនឃើញ

មជ្ឈមណ្ឌល​ត្រួតពិនិត្យ​រាល់​បេសកកម្ម​អវកាស​របស់​រុស្ស៊ី​ Mission Control ​ឱ្យ​ដឹង​ថា​ ការ​បាញ់​បង្ហោះ​នូវ​យាន​ដឹកទំនិញ​គ្មាន​មនុស្ស​បើក​ទៅ​កាន់​ស្ថានីយ​អវកាស​ ISS ​ត្រូវ​បាន​ពន្យារពេល​។

ទាក់​ទិន​នឹង​ព័ត៌មាន​នេះ​ Mission Control ភ្លាម់ៗ​មិន​បាន​ផ្តល់​មូលហេតុ​សម្រាប់​ការ​ពន្យា​ពេល​បាញ់​បង្ហោះ​គ្រោង​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ដែល​ប្រកាស​ប៉ុន្មាន​នាទី​ក្រោយ​មក​បន្ទាប់​ពី​គ្រោង​រៀប​ចំ​ពេល​វេលា​បាញ់​ ១២:៣២ ​ម៉ោង​នៅ​ឯ​ក្រុង​ម៉ូស្កូ​។ មជ្ឈមណ្ឌល​និយាយ​ថា​ ការ​បាញ់​បង្ហោះ​នឹង​ត្រូ​វលើក​ទៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​វិញ​ ។

យាន​ដឹក​ទំនិញ​ទៅ​កាន់​ ISS ​ឈ្មោះ​ Progress MS-07​ដែល​ផ្ទុក​ទំនិញ​ទម្ងន់​ ២,៧ តោន​រួមមាន​អាហារ​ ទឹក⁣⁣ ​ឧបករណ៍​វិទ្យាសាស្ត្រ​និង​សម្ភារ​សំខាន់ៗ​ដទៃ​ផ្សេង​ទៀត​នឹង​បាញ់​ចេញ​ពី​ទីតាំង​ Baikonur ប្រទេស​កាហ្សាក់ស្ថាន​ដែល​រុស្ស៊ី​ជួល​ទីតាំង​បាញ់​រហូត​ដល់​ឆ្នាំ​ ២០៥០ ​នឹង​ទៅ​ដល់​នៅ​ឯ​ស្ថានីយ​៣​ម៉ោង​ក្រោយ​ ៕


ប្រភព៖ Phys ប្រែសម្រួល៖ សិរីបុទ្រ