Kante នឹង​អង្គុយ​មើល​ Chelsea លេង​ចំនួន ៣​សប្ដាហ៍

  • 2017-10-13 13:20:59
  • ចំនួនមតិ

ចន្លោះមិនឃើញ

បើ​តាម​ក្លឹប Chelsea ខ្សែ​បម្រើ​ការពារ​ឆ្នើម N'Golo Kante នឹង​អវត្តមាន​ចំនួន ៣​សប្ដាហ៍ ដោយ​សារ​របួស​សរសៃ​ពួរ ដែល​កើត​ឡើង​ពេល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​កន្លង​មក​នេះ។

ក្នុង​សន្និសីទ​កាសែត​អម្បាញ់មិញ អ្នក​ចាត់​ការ​ក្លឹប​តោ​ខៀវ Chelsea លោក Antonio Conte បាន​ថ្លែង​ថា៖ ចំពោះ N'Golo Kante យើង​នឹង​ធ្វើ​ការ​ពិនិត្យ​ស្កេន​ឲ្យ​បាន​ល្អិត​ល្អន់​នៅ​សប្ដាហ៍​ក្រោយ ហើយ​តាម​ដាន​ថា​តើ​ស្ថានភាព​របួស​របស់​គេ​បាន​ប្រសើរ​ឡើង​វិញ​ឬ អត់។ វា​គឺ​ជា​បញ្ហា​របួស​សរសៃ​ពួរ។

លោក​បាន​បន្ត​ទៀត​ថា៖ "វា​គឺ​ជា​ការ​បាត់​បង់​ដ៏​ធំ​ណាស់​សម្រាប់​យើង ពី​ព្រោះ​យើង​មិន​មាន​កីឡាករ​ណា​ដែល​មាន​របៀប​លេង និង​ចារិត​លក្ខណៈ​ដូច​គេ​នោះ​ទេ។ ឥឡូវ​យើង​មាន Tiemoue Bakayoko និង​ Cesc Fabregas យើង​ត្រូវ​រក​ដំណោះ​ស្រាយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ"។

Kante បាន​រង​របួស​ពេល​កំពុង​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង ក្នុង​ការ​ប្រកួត​ជាមួយ​ប៊ុលហ្គារី ដែល​បារាំង​ឈ្នះ ១​ទល់​នឹង០៕


ប្រភព៖ BBC ប្រែសម្រួល៖⁣ ហ៉ីម⁣⁣ រស្មី