តុលា ​ជា​ខែ​ដែល Ronaldo ​មាន​ហុងស៊ុយ​ជាង​គេ ​យីអ៊ុន​ឡើង​ស្រើតៗ​

  • 2017-10-14 02:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ​នៅ​ពេល​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី La Liga ​នេះ ​ដោយ​ខកខាន​រក​គ្រាប់​បាល់​៣​ប្រកួត​ដំបូង​និង​ជា​កំណត់ត្រា​អាក្រក់​មួយ​សម្រាប់​រូបគេ​ជាមួយ Real Madrid ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ​បច្ចុប្បន្ន​នេះ​ចូល​ដល់​ខែ​តុលា​ហើយ ​ដែល​នេះ​ជា​ខែ​ Ronaldo ​តែងតែ​បង្ហាញ​សមត្ថភាព​បាន​ល្អ​ជាង​គេ។ ៦​រដូវ​កាល​មក​នេះ ​ឱ្យ​តែ​ដល់​ខែ​តុលា ​ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​តែងតែ​រក​គ្រាប់​បាល់​បាន​ច្រើន​ៗ ​ជា​ពិសេស​បង្កើត​កំណត់ត្រា Hat-trick ​ក្នុង​ខែ​នេះ​ក៏​ច្រើន​ដែរ ​។ កាល​ពី​រដូវ​កាល​២០១០-១១ រូបគេ​សប្បាយ​នឹង​រក​គ្រាប់​បាល់​មែនទែន ​ដោយ​រក​បាន​ដល់​ទៅ​១០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ត្រឹម​៤​ប្រកួត​ប៉ុណ្ណោះ។

ដូច្នេះ​ហើយ​ចាំ​មើល​រដូវ​កាល​នេះ​វិញ ​ថា​តើ​ Ronaldo ​អាច​ធ្វើ​បាន​ល្អ​ទៀត​អត់ ខណៈ​ដែល​ខែ​តុលា​នេះ ក្រុម Real Madrid ​នឹង​ត្រូវ​លេង​ទល់​ Getafe, Tottenham, Eibar ​និង Girona។ ដោយ​ឡែក​ការ​ប៉ះ​ក្រុម​ Fuenlabrada ​ក្នុង​ពាន​រង្វាន់ Copa del Rey ​ក៏​ត្រូវ​លេង​ខែ​នេះ​ដែរ ប៉ុន្តែ​ប្រហែល​ជា​កីឡាករ​ជើង​ស៊ុត​ខាង​លើ​មិន​ចូល​លេង​ទេ ព្រោះ​រូបគេ​ភាគ​ច្រើន​ពាន​រង្វាន់ Cup ​បើ​ប៉ះ​ក្រុម​ខ្សោយ​មិន​តម្រូវ​ឱ្យ​លេង​ឡើយ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី