តារា​ថៃ Ning Panita សុខចិត្តកោរសក់​បួស​​ជា​​ដូន​ជី​ ដោយ​​សារ​​ហេតុផល​​ធំ​១

  • 2017-10-14 03:35:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ តារា​សម្ដែង​ល្បី​ឈ្មោះ​ម្នាក់​ប្រចាំ​ប្រទេស​ថៃ​ គឺ​តារា​ស្រី​ Ning Panita បាន​សម្រេច​ចិត្ត​កោរសក់​គ្មាន​ស្ដាយ​ស្រណោះ​ ដើម្បី​ជា​ការ​គោរព​ដ៏​ជ្រាលជ្រៅ​ចំពោះ​ ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហាក្សត្រ​ថៃ​ ភូមិបុល អាឌុលយ៉ាដេត។

ពិធី​កោរសក់​បួស​ជា​ដូនជី​នេះ​ គឺ​ជា​ពិធី​ដែល​បាន​រៀប​ចំ​ឡើង​ដើម្បី​ ថ្វាយ​នូវ​ការ​គោរព​ ដឹង​គុណ​ដោយ​ស្មោះ​ពី​កូន​ចៅ​របស់​អង្គ​ (អតីត​ព្រះ​មហាក្សត្រ​ថៃ​ ភូមិបុល អាឌុលយ៉ាដេត) ក្នុង​ឱកាស​គម្រប់​ខួប​ ១​ឆ្នាំ​គត់​ ដែល​ទ្រង់​យាង​ចូល​ព្រះ​ទិវង្គត។

នៅ​ថ្ងៃ​ទី​ ១៣​ ខែ​តុលា​ ម្សិលមិញ​នេះ​ដែរ​ ក្រៅ​ពី​ស្វាមី​ កូន​ស្រី​ និង​ក្រុមគ្រួសារ​ ក៏​មាន​ការ​ចូលរួម​ពី​មិត្ត​ភក្ដិ​ជា​ច្រើន​នាក់​ ហើយ​ជាពិសេស​ក៏​មាន​វត្តមាន​ចូលរួម​ពី​តារា​ល្បី​ថៃ​ Aum Patchrapa ដែរ៕

ទស្សនា​រូបភាព​ខាងក្រោម៖

ចុចអាន៖ ទស្សនាទិដ្ឋភាពតារា​ល្បីៗប្រចាំ​ប្រទេស​ទៅ​​គោរព​​វិញ្ញាណក្ខន្ធ​​​អតីត​​ស្ដេច​ថៃ​

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី