តោះ! ទស្សនា​ការ​ប្រកួត E-Sports ជាតិ​ប្រចាំ​តំបន់​ទី​៣ មាន​ទាំង​ជើង​ខ្លាំង NeverCare

  • 2017-10-14 06:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ប្រចាំ​ឆ្នាំ​២០១៧​ NET2017 នៅ​តំបន់​ទី៣ នា​ខេត្ត​បាត់​ដំបង វេលា​ម៉ោង១​រសៀល​នេះ នឹង​មាន​វត្តមាន​ក្រុម​ជយលាភី​លេខ​១​​ក្នុង​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ជាតិ​​ MATIC ​ប្រចាំ​ឆ្នាំ​២០១៧​របស់​កម្ពុជា​គឺ​ NeverCare ចូល​រួម​ប្រកួត ដោយ​​ផ្សាយ​ផ្ទាល់​លើ​ទំព័រ Facebook របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា E-Sports Federation Cambodia

វិញ្ញាសា​ដែល​ដាក់​ឲ្យ​ចុះ​ឈ្មោះ​ចូល​រួម​ការ​ប្រកួត​មាន​ AK2 (Bomb Mode) វិញ្ញាសា​ AK2 (Holy Region 2) និង​Dota 2 (Captain Mode)។

ប្រាក់​​រង្វាន់​​​​ប្រចាំ​តំបន់

  • វិញ្ញាសា AK2 (Bomb Mode)៖ លេខ​១ ទទួល​បាន​ ១០០០$ + ២០០០០ Sabay gold និង​ លេខ​២ ទទួល​បាន​ ៥០០$ + ២០០០០ Sabay gold។

  • វិញ្ញាសា​ AK2 (Holy Region 2)៖ ជើងឯក ទទួល​បាន ១០០០០ Sabay gold។

  • វិញ្ញាសា Dota 2 (Captain Mode)៖ ជើងឯក ទទួល​បាន ១០០០០ Sabay gold។

ប្រាក់​រង្វាន់​ជើង​ឯក​ទូទំាង​ប្រទេស​

  • វិញ្ញាសា AK2 (Bomb Mode)៖ ជើង​ឯក​ទទួល​បាន​ ២០០០$ + ៤០០០០ Sabay gold ជើង​ឯក​រង​ទទួល​បាន​ ១០០០$ + ៤០០០០ Sabay gold និង​​លេខ​ ៣​ ទទួល​បាន​ ៤0០០០​ Sabay gold។

  • វិញ្ញាសា AK2 (Holy Region 2)៖ ជើង​ឯកទទួល​បាន​ ១០០០$+១០០០០ Sabay Gold និង​ជើង​ឯក​រង​បាន ៥០០$+១០០០០ Sabay gold។

  • វិញ្ញាសា​ Dota 2 (Captain Mode)៖ ជើង​ឯក​បាន​ ១០០០$+១០០០០ Sabay Gold និង​ជើង​ឯក​រង​បាន ៥០០$+១០០០០ Sabay gold។

ព្រឹត្តិការណ៍​ជ្រើសរើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧ ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕

ព័ត៌មាន​ជា​ច្រើនពី​ការ​ប្រកួត​ជើង​ឯក​ជាតិ៖ National E-Sports Championship 2017

អត្ថបទ៖ ជាន ចាន់រ៉ា