បុរស​ម្នាក់​ហ៊ាន​សាក់​​រូប​មួយ​ បាន​កាដូ​ iPhone 8 ភ្លាម!

  • 2017-10-14 07:15:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ៦ តុលា​កន្លង​ទៅ​ បុរស​ម្នាក់​ដែល​មាន​គណនី​ Twitter ឈ្មោះ​ថា​ Philip Harrison បាន​​បង្ហោះ​សារ​មួយ​ថា​នឹង​សុខ​ចិត្ត​សាក់​រូប​ឡូហ្គោ​ T Mobile ​លើ​ដង​ខ្លួន​ ប្រសិន​បើ​បាន​ iPhone 8 មួយ។

សារ​មួយ​នេះ​បាន​ទាក់​ចំណាប់​អារម្មណ៍​លោក​ ​John Legere ​ដែល​ជា​​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ T Mobile ភ្លាម​មួយ​រំពេច​។ នៅ​ថ្ងៃ​ទី​ ៨ ខែ​តុលា​ Philip ក៏​បាន​បង្ហោះ​រូប​ពី​​ស្នាម​សាក់​​ឡូហ្គោ​ T Mobile ​លើ​ដង​ខ្លួន​ ដើម្បី​បញ្ជាក់​ថា​ពិត​ជា​ហ៊ាន​ធ្វើ​វា​មែន។

ឃើញ​ថា​ Philip ហ៊ាន​ដូច​នេះ​ហើយ​ លោក​ Jonh Legere ក៏​បាន​ឲ្យ​ក្រុម​ការងារ​ស្វែង​រក​ព័ត៌មាន​លម្អិត​របស់​ Philip ​ដើម្បី​ធ្វើ​ការ​ផ្ដល់​ជូន​ iPhone 8 ឲ្យ​ទៅ​ Philip រួម​ជា​មួយ​នឹង​ផលិតផល​​មាន​ឡូហ្គោ​ T Mobile ដទៃ​ទៀត។

​​​រឿង​រ៉ាវ​មួយ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ដោយ​សារ​តែ​ជា​រឿង​ដ៏​ប្លែក​ភ្នែក​មួយ​ មិន​ធ្លាប់​ប្រទះ​ពី​មុន​មក៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម