អាហារូបករណ៍​តម្លៃ ១៥០០០​ដុល្លារ​សម្រាប់​សិស្ស​បាក់​ឌុប នៅ​ទទួល​ពាក្យមួយសប្ដាហ៍ទៀត

  • 2017-10-14 07:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ស្មា​ត​អា​ស្យា​តា ខូ អិល​ធី​ឌី (“​ស្មា​ត​”) បាន​ប្រកាស​ព​ន្យា​រ​ពេល​នៃ​ការ​ឈប់​ទទួល​ពាក្យ​អាហារូបករណ៍​ SmartEdu រហូតដល់​ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៧។ អាហារូបករណ៍​ពិសេស​សម្រាប់​សិស្ស​បាក់​ឌុប​ឆ្នាំ​២០១៧ នេះ មាន​តម្លៃ​សរុប​រហូត​ដល់ ១៥០០០​ដុល្លារ។ ​

SmartEdu Scholarship គឺជា​កម្មវិធី​អាហារូបករណ៍​ដែល​ចូលរួម​សហការ​រវាង​ក្រុមហ៊ុន​ស្មា​ត និង ក្រសួង​អប់​រំ យុវ​ជន និង​កីឡា និង​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរ​គមនាគ​មន៍ បច្ចេកវិទ្យា​គមនាគ​ម​ន៍ និង​ព័ត៌មាន ដើម្បី​ផ្តល់ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ជួប​ការ​លំបាក​ផ្នែក​ហិ​រញ្ញ​វត្ថុ​ដើម្បី​អាច​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហា​វិទ្យា​ល័​យ​។

ស្មា​ត នឹង​ផ្ដល់​ជូន​អាហារូបករណ៍​ដល់​សិស្ស​ពូកែ​ចំនួន ២០​កន្លែង​សម្រាប់​ឆ្នាំ ២០១៧​នេះ ដោយ​មួយ​កន្លែង​មាន​តម្លៃ​រហូតដល់ ១៥០០០ដុល្លារ​សហរដ្ឋអាមេរិក​។ អាហារូបករណ៍​ទាំងមូល​នឹង​ផ្តល់​ជូន​នូ​វ​ការបង់ថ្លៃ​សិក្សា​ប្រចាំឆ្នាំ ព្រម​ទាំង​ប្រាក់​ឩ​ប​ត្ថ​ម​ប្រចាំខែ​ចំ​នួន ២០០​ដុល្លារ​សហរដ្ឋអាមេរិក ជា​រៀងរាល់​ខែ​សម្រាប់​ចំ​ណាយ​លើ​ការ​រស់នៅ​រហូតដល់​បញ្ចប់​ការ​ការសិក្សា​នៅ​តាម​គ្រឹះ​ស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​ដែល​បេ​ក្ខជន​បាន​ជ្រើសរើស​។

​ ​លក្ខខណ្ឌ​ដាក់ពាក្យ​៖​

  • ជា​សិស្ស​ទទួលបាន​និទ្ទេស A ឬ B ដែល​បាន​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​២០១៧​

  • មាន​ជីវភាព​ខ្វះខាត​

  • ជ្រើសរើស​ការសិក្សា​នៅ​គ្រឹះស្ថានឧ​ត្ត​ម​សិក្សា​រដ្ឋ​ខាងក្រោម

​ ​១. សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ ​ ​ ​

២. សាកល​វិទ្យា​ល័យ​បាត់ដំ​បង ​

​៣. វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ម្ពុ​ជា​ ​ ​ ​ ​៤. សាកល​វិទ្យា​ល័យ​មានជ័​យ​

​៥. សាកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច

៦. សាកល​វិទ្យា​ល័យ​ហេង​សំ​រិ​ន ត្បូង​ឃ្មុំ​

​៧. សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ ​ ​ ​ ​

៨. វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល​

​៩. សាកល​វិទ្យា​ល័យ​ស្វាយរៀ​ង​ ​ ​ ​

​១០. សាកល​វិទ្យា​ល័យជា​ស៊ីម​កំ​ចាយ​មារ​

​១១. វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរ​គមនាគ​មន៍ បច្ចេកវិទ្យា​គមនាគ​ម​ន៍ និង​ព័ត៌មាន​

​ ​របៀប​ដាក់ពាក្យ​៖ ​

  • Online៖ អាច​បំពេញ​ពាក្យតាម​រយៈ​គេហ​ទំ​ព័​រ​: https://www.smart.com.kh/application-form

  • ពាក្យ​ស្នើ​សុំ​ត្រូវ​សរសេ​រដោយ​ដៃ​៖ ទៅ​យក​ពាក្យ​សុំ​នៅតាម​ទីតាំង​ដូចខា​ង​ក្រោម​៖

​ ​@ Smart shop ដែល​នៅ​ជិត​បំផុត

​ ​@ ម​ន្ទីរ​អប់​រំ យុវ​ជន និង​កីឡា​ទូទាំង​ប្រទេស

​@ នាយកដ្ឋាន​ឧត្តមសិក្សា​នៅ​រាជធានី​ភ្នំ​ពេញ

​@ វិទ្យាស្ថាន​ប្រៃសណីយ៍ ទូរ​គមនាគ​មន៍ បច្ចេកវិទ្យា​ទូរ​គមនាគ​មន៍ និង​ព័ត៌មាន (NIPTICT)​ ​

​ពាក្យ​ស្នើ​សុំ​សរសេរ​ដោយ​ដៃ​ទាំងអស់​ត្រូវ​យកទៅដាក់​នៅ​នាយកដ្ឋាន​ឧ​ត្ត​ម​សិក្សា​នៅ រាជធានី​ភ្នំពេញ​(​ទល់មុខ​សាកល​វិទ្យា​ល័យ​បញ្ញាសាស្ត្រ​វិមានឯករាជ្យ​) ឫ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន ស្មា​ត ទីតាំង​នៅ​ជិត សាកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE)​។ ​បញ្ជាក់​៖

*អាហារូបករណ៍ ១០កន្លែង​នឹងត្រូវ​ផ្ដល់ជូន​ដល់​សិស្ស​ដែល​ជ្រើសរើស​ការសិក្សា​នៅ​វិទ្យាស្ថាន​ប្រៃសណីយ៍ ទូរ​គមនាគ​មន៍ បច្ចេកវិទ្យា ទូរ​គមនាគ​មន៍ និង​ព័ត៌មាន (NIPTICT)​។

​ *អាហារូបករណ៍ 10 កន្លែង​ទៀត​នឹង​ត្រូវ​ផ្តល់ជូន​ដល់​សិស្ស​ដែល​ជ្រើសរើស​ការសិក្សា​នៅតាម​គ្រឹះ​ស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​ផ្សេងៗ​ទៀត​ដូចមា​ន​បញ្ជាក់ជូន​ខាង​លើ​លើ (​ឧ​. សាកល​វិទ្យា​ល័យ ITC, RUPP, NUM…..-​ល​-) ​ ​@ចំពោះបេ​ក្ខ​ជន​ដែល​ជ្រើសរើស​ការសិក្សា​នៅ​វិទ្យាស្ថាន NIPTICT ត្រូវ​យកពាក្យ​ស្នើ​ទៅ​ដាក់​នៅ វិទ្យាស្ថាន​ជាតិ NIPTICT ដោយផ្ទាល់​។​ ​

  • សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទា​ក់ទង​មកកាន់​លេខ​៖ 010 234 075

  • ឬ​ចូល​ទៅកាន់​គេហ​ទំព័រ​៖ www.smart.com.kh/scholarship

  • ​ផុត​កំណត់​ទទួល​ពាក្យ​៖ ថ្ងៃទី​២០ ខែតុលា ឆ្នាំ​2017 ​ ​

អត្ថបទ៖ ដៃគូសហការ

អត្ថបទថ្មី