ពិត​អត់ថា ការ​រួមភេទ​តាម​មាត់​ អាច​បំបាត់​ជំងឺ​បាក់​ទឹក​ចិត្តបាន​?

  • 2017-10-14 07:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្តីរាយការណ៍​ដ៏​ចម្លែក​មួយ​របស់ Daily Mail បានឲ្យដឹងថា ការ​រួមភេទ​តាម​មាត់​គឺជា​រឿង​ល្អ​មួយ​សម្រាប់​សុខភាព​ស្ត្រី ហើយក៏​អាច​ប្រឆាំង​ការបាក់​ទឹកចិត្ត​បាន​ទៀត​ផង ខណៈពេល​ដែល​សារព័ត៌មាន The Sun និយាយថា ទឹកកាម​មនុស្ស​ប្រុស​គឺ​ជា​រឿង​ល្អ​សម្រាប់​អ្នក​។

​ដំណឹង​មួយ​នេះ​គឺ​ផ្អែក​ទៅ​លើ​ការសិក្សា​មួយ​ដែល​បាន​ស្រាវជ្រាវ​ច្រើនជាង ១០​ឆ្នាំ​ឯណោះ​។ គេ​បាន​រកឃើញថា ស្ត្រី​ដែល​មាន​ភាព​សកម្ម​ខាង​ផ្លូវភេទ ដែល​មិន​បាន​ប្រើ​ស្រោមអនាម័យ​ក្នុងពេល​រួមភេទ​នោះ​គឺ​មិនសូវ​មាន​រោគសញ្ញា​នៃ​ការបាក់​ទឹកចិត្ត​ដូច​ស្ត្រី​ដែល​បាន​ប្រើ​ស្រោមអនាម័យ​រួមភេទ​ឡើយ​។ តាមរយៈ​លទ្ធផល​នេះ អ្នកស្រាវជ្រាវ​ហាក់បីដូច​ជា​បញ្ជាក់ថា ទឹកកាម​ប្រហែលជា​មាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត​។ ​ ទោះបីជា​យ៉ាងណា​ក៏ដោយ សម្រាប់​ការសិក្សា​មួយ​នេះ អ្នកស្រាវជ្រាវ​គ្រាន់តែ​បង្ហាញ​អំពី​រោគសញ្ញា​នៃ​ជំងឺ​បាក់​ទឹកចិត្ត (​មិនមែន​កំណត់​រោគវិនិច្ឆ័យ​) ប្រាប់​ពី​ភាព​ញឹកញាប់​ដែល​ស្ត្រី​រួមភេទ និង​ប្រើ​ស្រោមអនាម័យ​ឬ​អត់​ប៉ុណ្ណោះ​តាមរយៈ​ការប្រើ​កម្រង​សំណួរ​ឲ្យ​ស្ត្រី​បំពេញ ដូច្នេះ​វា​ទំនង​ជា​ធ្វើ​ឲ្យ​លទ្ធផល​មាន​ដែន​កំណត់​មួយ​ក្នុង​ការជឿជាក់​ណាស់​។ ​ អ្វី​ដែល​អ្នក​ត្រូវ​ចងចាំ​នោះ​គឺថា ការ​រួមភេទ​ដោយ​មិនបាន​ប្រើ​ស្រោមអនាម័យ​មាន​ការប្រឈមមុខ​ខ្ពស់​នឹង​ជំងឺ​កាមរោគ និង​មាន​ផ្ទៃពោះ​បាន ដូច្នេះ​វា​ពិតជា​មិន​មែន​ជា​រឿង​ល្អ​ឡើយ​បើសិនជា​ស្ត្រី​មិនទាន់​មាន​ប្តី ឬ​គ្រួសារ​ត្រឹមត្រូវ​នោះ​ទេ​៕

ប្រភព ៖ health.com.kh